ក្នុងពិធីជួបជុំកសិករមកពីបណ្តាស្រុក ក្នុងខេត្តរតនគិរី, ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តឲ្យកសិករពិចារណាប្តូរទម្លាប់ធ្វើកសិកម្ម បើមិនដូច្នោះទេ នឹងគេចពុំរួចពីបំណុលកេីននោះឡើយ
ខេត្តរតនគិរី៖ ឯកឧត្ត មបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោបានជំរុញឲ្យកសិករមកពីសហគមន៍នៃស្រុកមួយចំនួនក្នុងខេត្តរតនគិរីឲ្យពិចារណាប្តូរទម្លាប់ការធ្វើកសិកម្ម ក្នុងនោះត្រូវចេះគិតថ្លៃដើមផលិតជាមួយតម្រូវការទីផ្សារជាមុនសិន បើមិនដូច្នោះទេ នឹងគេចពុំរួចពីបំណុលកេីនឡេីងនោះឡើយ។
ការលើកឡើងជាទស្សនទាននិងប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ដូច្នោះ គឺនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករមកពីសហគមន៍កសិកម្មមួយចំនួននិងមន្រ្តីកសិកម្មមកពីឃុំចំនួន៦ក្នុងក្រុងបានលុង ខេត្តរតនគិរី នៅរសៀលថ្ងៃទី២០ខែឧសភាឆ្នាំ២០២៦នេះដែលមានអ្នកចូលរួមចំនួន ១០០នាក់ផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់នៅក្នុងឱកាសនោះថា ការធ្វើកសិកម្មរបស់កសិករយើងពិតជាជួបការលំបាកនិងនឿយខ្លាំងតែមិនអាចឈប់បានទេ ព្រោះឈាមជ័ររបស់ដូនតាខ្មែរយើងអ្នកធ្វើកសិកម្មតាំងពីសម័យអង្គរមក...








