ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ប្រមុខដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍ អនុញ្ញាតឲ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១

ប្រមុខដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍ អនុញ្ញាតឲ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ។ ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖​ យើងទាំងអស់គ្នា ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិត របស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពថា៖ ១៖ ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។ ២៖ ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។ ៣៖ បង្កើតជាផែនទីបង្ហាញផ្លូវ ផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់...
លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមអម សម្តេចតេជោ ហ៊ុន សែន  ក្នុងកិច្ចប្រជុំរវាងប្រមុខដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន

លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមអម សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំរវាងប្រមុខដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖  លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ កាលពី​សៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានអញ្ជើញចូលរួមអម សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំរវាងប្រមុខដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ កិច្ចប្រជុំរវាងប្រមុខដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ានគឺជាកិច្ចសន្ទនានៃការផ្លាស់ប្តូរយោបល់ ជាពិសេសចែករំលែកពីវិស័យឯកជនក្នុងការធ្វើយ៉ាងណាឱ្យវិស័យធុរកិច្ចឯកជននៅអាស៊ាន មានការរីកចម្រើនទៅមុខ ក៏ដូចជាការទទួលយកនូវអនុសាសន៍ និងការចែករំលែកផ្សេងៗពីបណ្តាថ្នាក់ដឹកនាំអាស៊ាន ដើម្បីធានានូវការចូលរួមចំណែកយ៉ាងសកម្មរបស់វិស័យធុរកិច្ចឯកជនក្នុងការកសាងសហគមន៍អាស៊ានជាដើម។ សូមជម្រាបជូនថា សកម្មភាពជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រ...
សម្ដេចតេជោ ហ៊ុន សែន និង មេដឹកនាំអាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង ទស្សនាពិព័ណ៌ផលិតផលស្នាដៃអាស៊ាន

សម្ដេចតេជោ ហ៊ុន សែន និង មេដឹកនាំអាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង ទស្សនាពិព័ណ៌ផលិតផលស្នាដៃអាស៊ាន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ បន្ទាប់ពី ពិធីទទួលស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញដល់ របស់ប្រមុខដឹកនាំអាស៊ានទាំងអស់ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួចមក សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន រួមនឹងមេដឹកនាំអាស៊ាន នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញ ចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាភ្នំពេញ​ ព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធីបើកជាផ្លូវការ នៃការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ក្រៅពីបណ្ដាមេដឹកនាំអាស៊ានទាំងអស់ គឺមានការអញ្ជើញចូលរួម ពីអគ្គលេខាធិការអាស៊ាន មន្ត្រីប្រតិភូបណ្ដារប្រទេសនានា រួមនឹងអ្នកកាសែតជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ។ បន្ទាប់ពី ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១រួចមក មេដឹកនាំអាស៊ាន និងប្រតិភូពីបណ្ដារប្រទេសនានា ក៏បាន អញ្ជើញទស្សនាការតាំងពិព័ណ៌ផលិតផលស្នាដៃ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន

សង្គម និងកម្សាន្ត
ភ្នំពេញ: នៅវិមានសន្តិភាព នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានា ធិបតី នៃប្រទេសហ្វីលីពីន ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ -៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ បានឲ្យដឹងពីលទ្ធផលនៅក្រោយជំនួបនេះថា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីហ្វីលី ពីន បានពិភាក្សាគ្នាលើបញ្ហាអាស៊ាន ធ្វើយ៉ាងណា រក្សាឲ្យបាននូវសាមគ្គីភាពនិងមជ្ឈភាព អាស៊ាន។ ក្នុងនេះដែរ ប្រមុខដឹកនាំទាំងពីរ ក៏បានពិភាក្សា និងឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម, វិនិយោគ ទេសចរណ៍, កសិកម្ម, ការនាំអង្ករចេញទៅប្រទេសហ្វីលីពីន, វិស័យព័ត៌មានវិទ្យា, ឡូជីស្ទីក និ...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយជាមួយ នាយករដ្ឋមន្ត្រីឡាវ

សង្គម និងកម្សាន្ត
ភ្នំពេញ:  បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី នៃប្រទេសហ្វីលីពីនហើយនោះនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារជាបន្តទៀតជាមួយលោក ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ ជាបន្តទៀត។ នៅក្នុងនេះ សម្ដេចតេជោ និងលោក  វិផាវ៉ាន់ បានពិភាក្សាគ្នាលើ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងលើបញ្ហាអាស៊ានផង ។ ក្នុងនេះ សម្ដេចតេជោ និងលោក វិផាវ៉ាន់ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក ហើយបានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ថាមពល និងការតភ្ជាប់ ដែលជាកត្តាជំរុញកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងអាស៊ាន សម្ដេចតេជោ និងលោក វិផាវ៉ាន់ បានឯកភាពគ្នាថា នឹងបន្តស...

អ្នកឧកញ៉ា គិត ម៉េង បានស្នើអាស៊ានត្រូវបញ្ចេញសំលេងអន្តរាគមន៍ឱ្យបញ្ចប់ជាបន្ទាន់នូវជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី រួចចាប់ផ្តើមចចារដោយសន្តិវិធី និងតាមរយៈការទូត

សង្គម និងកម្សាន្ត
ភ្នំពេញ: នៅក្នុងកិច្ចប្រនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពា ណិជ្ជកម្ពុជាបានលើកបង្ហាញនូវបញ្ហាមួយចំនួនដែលនាំការគំរាមកំហែងសម្រាប់ការធ្វើធុរកិច្ច។ បញ្ហាទាំងនោះ មានដូចជាសង្គ្រាមនៅអ៊ុយក្រែន, ការប្រែប្រួលអាកាសធាតុ, ការរាតត្បាតនៃជំងឺឆ្លង, វិបត្តិសេដ្ឋកិច្ចសកល, កំណើនអតិផរណា,បញ្ហារបស់មី យ៉ាន់ម៉ា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាដើម។ ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាន់យកនូវជំហរមជ្ឈភាពរបស់អាស៊ាន និងអាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានស្នើអាស៊ានត្រូវបញ្ចេញសំលេងអន្តរាគមន៍ឱ្យបញ្ចប់ជាបន្ទាន់នូវជម្លោះរវាងអ៊ុយក្រែន និងរុស្ស៉ី និងអនុញ្ញាតឱ្យមានការចាប់ផ្តើមចចារដោយសន្តិវិធី និងតាមរយៈការទូត។ ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានស្នើអាស៊ានត្រូវតែបន្តធ្វើជាចំណុចស...

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន

សង្គម និងកម្សាន្ត
ភ្នំពេញ:  បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអន្តរសភាអាស៊ានហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួមជាមួយបណ្តាមេដឹកនាំអាស៊ានដទៃទៀតនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះបានអញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន។ សូមជំរាបថា យុវជនត្រូវបានចាត់ទុកថា ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងជាកម្លាំងផលិតកម្មដ៏មានសក្តានុពល។ យុវជនក្នុងតំបន់អាស៊ានអាយុចន្លោះពី១៥ ទៅ៣៤ឆ្នាំ មានចំនួនប្រមាណ ២១៣លាននាក់ ហើយមានការរំពឹងថា ចំនួនយុវជនអាចកើនដល់ ២២០លាននាក់នៅឆ្នាំ២០៣៨។ អាស៊ាន បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាព របស់យុវជន តាមរយៈការដាក់ចេញនូវគោលនយោបាយនានាគាំទ្រដល់ការអប់រំ និងផ្តល់បណ្តុះបណ្តាលជំនាញផ្សេងៗ ជាពិសេសការអប់រំផ្នែកឌីជីថល ដើម្បីឱ្យសង្គមមានការអភិវឌ្ឍរីកចម្រើន៕...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ

សង្គម និងកម្សាន្ត
ភ្នំពេញ:  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានទទួលជួបពិភាក្សាការងារជាមួយ លោក ប្រាយុទ្ធ ចាន់ អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០- ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាលើប្រធានបទមួយចំនួនដូចជាបញ្ហាអាស៊ាន ការអភិវឌ្ឍន៍ធនធានមនុស្ស និងវិស័យអប់រំ វិស័យទេសចរណ៍ ពាណិជ្ជកម្ម សន្តិសុខ ការប្រែប្រួលអាកាសធាតុ និងសំណល់រឹងក្នុងសមុទ្រ ការតភ្ជាប់ និងពិភាក្សាពីបញ្ហានៃការដោះមីនជាដើម។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នានៅក្នុងការរក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន និងបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស សំដៅកសាងធនធានមនុស្សដើម្បីច...

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញជួបប្រជុំជាមួយអន្តរសភាអាស៊ាន

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ព្រមទាំងមេដឹកនាំកំពូលប្រទេសសមាជិកអាស៊ាន នៅវេលាម៉ោង២រសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះបាន អញ្ជើញចូលរួមប្រជុំជាមួយអន្តរសភាអាស៊ាន (អាយប៉ា-AIPA) ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ កិច្ចប្រជុំនេះសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃបណ្តាប្រទេសសមាជិកអាយប៉ា ចូលរួមកិច្ចប្រជុំទល់មុខជាមួយមេដឹកនាំអាស៊ាន។ កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅ រាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាន និងអាយប៉ា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត។ ក្នុងន័យឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ាន គឺសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយច...

ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានជូនប្រមុខរដ្ឋ នៃបណ្តាប្រទេសអាស៊ានចូលក្រាបថ្វាយបង្គំគាល់និងប្រទានព្រះរាជសវនាការ

សង្គម និងកម្សាន្ត
ភ្នំពេញ: ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតជូនប្រមុខរដ្ឋ នៃបណ្តាប្រទេសអាស៊ាន ចូលក្រាបផ្វាយបង្គំគាល់ និងប្រទានព្រះរាជសវនាការ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបថត៖ AKP...