មន្រ្តីសក្កិ៤កន្លះម្នាក់ក្លែងបន្លំសក្តិជា«ឧត្តមសេនីយ៍»ដើរឆបោកលុយពលរដ្ឋជាថ្នូរបានចូលក្របខណ្ឌជាមន្រ្តីកងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ មន្រ្តីសក្កិ៤កន្លះម្នាក់មានអត្តលេខ ២៣៣ ១១៩ នៅអង្គភាពកងពលធំលេខ២ កងទ័ពជើងគោកនៃកងយោធពលខេមភូមិន្ទ ឈ្មោះ ហួន ស៊ីហា ត្រូវបានជនរងគ្រោះបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរកាលកាលពីថ្ងៃទី២៧ខែកុម្ភៈនេះថា លោកវរសេនីយ៍ទោ ហួន សីហា បាននិងកំពុងតែដើរក្លែងបន្លំសក្តិ និងតួនាទីរបស់ជាឧត្តមសេនីយ៍ និងជាជំនួយការ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ រួចធ្វើសកម្មភាពឆបោកលុយពីពលរដ្ឋអស់ជាច្រើនគ្រួសារជាថ្នូរបានចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ។
យោងតាមព័ត៌មានដែលស្និទ្ធិនិងជនរងគ្រោះបានអះអាងថា« រយៈពេល១ឆ្នាំមកនេះ ឈ្មោះ ហួន សីហា បានឆបោកលុយជនរងគ្រោះជាច្រើននាក់មកហើយ ពោលគឺ អស់ទឹកប្រាក់ រាប់សែនដុល្លារ ដោយបានគៀងគរពលរដ្ឋនិងលួងលោម ដើម្បីបានចូលក្របខណ្ឌ ក្នុងម្នាក់ៗបានចំណាយថវិកាជាង១ម៉ឺនដុល្លារ ប៉ុន្តែរហូតមកដល់ពេលនេះមិនបានបំពេញកាតព្វកិច្ចដូចការសន្យាឡើយ។
ក្រៅពីនេះជនរងគ្រោះបាននិយាយថា «នៅពេលបានយកលុយពីពួកគាត់ម្នាក់ៗ ...








