ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

កម្ពុជា-ចិននឹងផ្គូរផ្គង់ដៃគូធុរកិច្ចទេសចរណ៍រវាងក្រុមហ៊ុនចិននិងក្រុមហ៊ុនការីទេសចរណ៍កម្ពុជា

កម្ពុជា-ចិននឹងផ្គូរផ្គង់ដៃគូធុរកិច្ចទេសចរណ៍រវាងក្រុមហ៊ុនចិននិងក្រុមហ៊ុនការីទេសចរណ៍កម្ពុជា

សង្គម និងកម្សាន្ត
កម្ពុជា-ចិននឹងនាំមកនូវវេទិកា «Business Matching Between Tour Operators of Cambodia and China» ឬហៅថា វេទិកាផ្គូរផ្គង់ដៃគូធុរកិច្ ចទេសចរណ៍ រវាងក្រុម ហ៊ុនការីទេសចរណ៍ចិន(អ្នកទិញ)ចំនួន៥០ ក្រុមហ៊ុនជាមួយក្រុម ហ៊ុនការីទេសចរណ៍ កម្ពុជា(អ្នកលក់)ចំនួន៥០ក្រុមហ៊ុនផងដែរ។ ដើម្បីអបអរសាទរ «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩» រដ្ឋាភិបាលសា ធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍ របស់ ខ្លួន ដឹកនាំដោយ ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍រួមជាមួយ បេសក ជនចិនប្រមាណ ២ពាន់នាក់ឱ្យធ្វើដំណើរមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី០២-០៨ ខែមិថុនា។ ក្នុងចំណោម២ ពាន់នាក់នោះបានធ្វើដំណើរមកដល់ អាកាសយានដ្ឋានអន្តរជាតិខេត្ត​សៀមរាបនិងភ្នំពេញជាបណ្តើរៗហើយ។ ចំណែក លោក ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួង វប្បធម៌ និងទេសចរណ៍ចិនជួបពិភាក្សាជាមួយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងលោក អ៊ុក សុជាតិ រដ្...
មនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់នៅអូស្ត្រាលី

មនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់នៅអូស្ត្រាលី

សង្គម និងកម្សាន្ត
ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់ និងមនុស្សម្នាក់ទៀតរងរបួស ក្នុងផ្ទះសំណាក់មួយ នៅទីក្រុង Dawin ប្រទេសអូស្ត្រាលី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់ និងម្នាក់ទៀតបានរងរបួស កាលពីថ្ងៃអង្គារ ទី០៤ ខែមិថុនានេះ ។ ក្រោយពីបានប្រព្រឹត្តអំពើមនុស្សឃាតរួចហើយ ខ្មាន់កាំភ្លើងបានឡើងជិះរថយន្តមួយគ្រឿងចេញទៅក្រៅបាត់ ប៉ុន្តែប៉ូលីសបានស្ទាប់ចាប់ខ្លួនឃាតក ហើយចំពោះមូលហេតុដែលនាំអោយឃាតកបាញ់សម្លាប់មនុស្សនេះ នៅមិនទាន់ដឹងនៅឡើយទេ ។ នាយប៉ូលីសនៅទីក្រុង Dawin បាននិយាយថា ខ្មាន់កាំភ្លើង ប្រដាប់ដោយកាំភ្លើងមួយដើម បានបាញ់ប្រហារសម្លាប់មនុស្សនៅក្នុងសណ្ឋាគារមួយ នៅទីក្រុង Dawin ដោយខ្មាន់កាំភ្លើងបានបើកពីបន្ទប់មួយទៅបន្ទប់មួយទៀតក្នុងសណ្ឋាគារ និងបាញ់សម្លាប់មនុស្សមិនរើសមុខ ៕...
សម្តេច​តេ​ជោ ផ្ញើ​ក្តី​នឹករលឹក និង​អរគុណ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជាក្នុងពិធី​អំណត់​បួស​ខែ​រ៉​ម៉ា​ឌន

សម្តេច​តេ​ជោ ផ្ញើ​ក្តី​នឹករលឹក និង​អរគុណ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជាក្នុងពិធី​អំណត់​បួស​ខែ​រ៉​ម៉ា​ឌន

សង្គម និងកម្សាន្ត
​ភ្នំពេញ​ ៖ បន្ទាប់ពីបញ្ចប់​ពិធី​អំណត់​បួស​ខែ​រ៉​ម៉ា​ឌន រយៈពេល ១​ខែ នា​ថ្ងៃទី​០៥ ខែ មិថុនា ឆ្នាំ​២០១៩​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ចូលរួម​អបអរសាទរ ព្រមទាំង​ផ្ញើ​ក្តី​នឹករលឹក និង​អរគុណ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព ហើយ​បាន​គាំទ្រ និង​មាន​ជំនឿ​ជឿជាក់ មកលើ​ការដឹកនាំ​របស់​សម្តេច និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាំងពីដើម​រៀងមក​។​ នៅព្រឹក ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ និង​ភរិយា សូម​អបអរសាទរ និង សូម​ជូន​នូវ​ពរជ័យ សិរី​សួស្ដី សុភមង្គល បវរ​ល្អ មហាប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា ក្នុង និង​ក្រៅប្រទេស រួមទាំង​បងប្អូន សាសនិក​ឥស្លាម នៅ​ទូទាំង​សាកលលោក​ផងដែរ ដែល​នៅ​កម្ពុជា បានបញ្ចប់​ពិធី​អំណត់​បួស​ខែ​រ៉​ម៉ា​ឌន​ដោយ​ជោគជ័យ ក្នុង​អារម្មណ៍​ជ្រះថ្លា ក្នុងឱកា...
សង្គ្រាមពាណិជ្ជកម្ម មិនធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀតទេ

សង្គ្រាមពាណិជ្ជកម្ម មិនធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀតទេ

សង្គម និងកម្សាន្ត
មន្ត្រីពាណិជ្ជកម្មរបស់ប្រទេសចិនបានឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ មិនធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀតទេ គឺធ្វើឲ្យអាមេរិកអន់ម្តងទៀត ។ មន្ត្រីដដែលបានបន្តថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក នឹងធ្វើឲ្យអាមេរិកទទួលរងផលប៉ះពាល់ខ្លាំង ដោយមិនអាចចៀសរួច ដែលជាហេតុនាំអោយកំណើនសេដ្ឋកិច្ចអាមេរិកថយចុះជាលំដាប់ ។សូមបញ្ជាក់ជូនថា រហូតមកដល់ពេលនេះ ចិន និងអាមេរិកមិនទាន់រកឃើញកិច្ចព្រមព្រៀងថ្មីខាងផ្នែកពាណិជ្ជកម្មទេ ហើយប្រទេសទាំងពីរបានសងសឹកគ្នាទៅវិញទៅមកដោយការដំឡើងពន្ធនាំចូល ៕...
ក្រសួងសេដ្ឋកិច្ច ព្រាងច្បាប់ ដើម្បីកំណត់គោលការណ៍ និងបែបបទ សម្រាប់របបសន្តិសុខសង្គម

ក្រសួងសេដ្ឋកិច្ច ព្រាងច្បាប់ ដើម្បីកំណត់គោលការណ៍ និងបែបបទ សម្រាប់របបសន្តិសុខសង្គម

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រជុំ សេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម នៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៩ ។ គោលដៅបង្កើនច្បាប់នេះ ឲ្យមានរបបសន្តិសុខសង្គមនៃព្រះរាជណាចក្រកម្ពុជា ដើម្បីធានាឲ្យមានសមធម៌ សាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខមាភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ក្រៅពីនេះ ច្បាប់របបសន្តិសុខសង្គមមានគោលដៅកំណត់អំពីគោលការណ៍ បែបបទ យន្តការ និងប្រព័ន្ធគ្រប់គ្រងរបបសន្តិសុខសង្គមរួមមាន ផ្នែកសោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ ។ មន្រ្តីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈ ដែលបម្រើការងារនៅតាមក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតនៅក្រោមបទប្បញ្ញាត្តិនៃច្បាប់ ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មន្រ្តីរាជការដែលស្ថិតនៅក្រោមច្...
ឧកញ៉ា ឡូវ ហ៊ឹង ចាត់ទុកថា ការ ដឹងទុក្ខធុរៈរបស់​​ប្រជាពលរដ្ឋ​​មូល ដ្ឋានគឺ​​ជាកាតព្វកិច្ច​​​របស់មន្រ្តី​​ថ្នាក់​​​ក្រោម​ជាតិ​​​​​​​

ឧកញ៉ា ឡូវ ហ៊ឹង ចាត់ទុកថា ការ ដឹងទុក្ខធុរៈរបស់​​ប្រជាពលរដ្ឋ​​មូល ដ្ឋានគឺ​​ជាកាតព្វកិច្ច​​​របស់មន្រ្តី​​ថ្នាក់​​​ក្រោម​ជាតិ​​​​​​​

សង្គម និងកម្សាន្ត
លោក​​​ឧកញ៉ា  ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន ប្រសាសន៍​​កាលពីថ្ងៃទី២ ​​ខែ​​​មិថុនានេះថា ការដឹងទុក្ខធុរៈ​​​របស់​​ប្រជាពលរដ្ឋ​​នៅតាម​​មូលដ្ឋាន ​​គឺ​​ជាកាតព្វកិច្ច​​​របស់មន្រ្តី​​ថ្នាក់​​​ក្រោម​ជាតិទាំងអស់គ្នា​​​​​​​​ហើយជាពិសេស នោះ ពួកគេ​​​​អាច​រកឃើញនូវបញ្ហានិង​​​​ការលំបាកផ្សេងៗរបស់​ប្រជាពលរដ្ឋ​​​ ដើម្បី​​​​​ដោះស្រាយ ជូន​​​ពួកគាត់​ភ្លាមៗ​​​នៅ​និង​​កន្លែងតែម្តង​​​​​​​​​។​​ លោកឧកញ៉ា​បានមានប្រសាសន៍ទៀត​​​ថា ​​​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែចុះជួបបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ច កាល សម្តេចទាំងពីរ តែងតែគិតគូរនិងយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពល រដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេស ចំពោះបងប្អូនក្រីក្រជួបការលំបាក ដូចជា ទុរគតជន ជនពិកា​​ អ្នកផ្ទុកមេរោគអេដស៍ និង​​​ជម្ងឺអេដស៍ជាដើម។ លោកឧកញ៉ា​បានថ្លែងទៀតថា« ​​ការជួយប្រជាពលរដ្ឋ និងដឹងសុខ...
លោកបណ្ឌិត គុណ ញឹមចូលរួម“សន្និសីទសន្តិសុខតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកស្តីពី “គំនិតផ្តួចផ្តើមប្រឆាំងនឹងអំពើភេរវកម្ម”

លោកបណ្ឌិត គុណ ញឹមចូលរួម“សន្និសីទសន្តិសុខតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកស្តីពី “គំនិតផ្តួចផ្តើមប្រឆាំងនឹងអំពើភេរវកម្ម”

សង្គម និងកម្សាន្ត
លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមសន្និសីទសន្តិសុខតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក ស្តីពី “គំនិតផ្តួចផ្តើមប្រឆាំងនឹងអំពើភេរវកម្ម” ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩ នៅទីក្រុងក្យូតូ ប្រទេសជប៉ុន។ ដោយមានការចូលរួមពីគណៈប្រតិភូគយនៃប្រទេសជាសមាជិករបស់អង្គការគយពិភពលោកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងតំណាងគយសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស អង្គការគយពិភពលោក និងអង្គការអន្តរជាតិមួយចំនួនដូចជា UNOCT (UN Office for Counter Terrorism), UNODC, IATA, INTERPOL ជាដើម។ ក្នុងសុន្ទរកថាបើក លោក Kunio Mikuriya បានលើកឡើង ពីការវិវត្តន៍គំនិតផ្ដួចផ្ដើមសន្តិសុខរបស់ WCO ដែលបានចាប់ផ្តើមពីកម្មវិធីក្របខណ្ឌស្តង់ដារសន្តិសុខនៃខ្សែចង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មអន្តរជាតិ, កម្មវិធីសន្តិសុខជាសកលនៃការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវគោក។ លោកក៏បានលើកឡើងបន្ថែមអំពីសេចក...
សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណ៣,១៦១នាក់

សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណ៣,១៦១នាក់

សង្គម និងកម្សាន្ត
  ភ្នំពេញ​៖​ នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ ៣,១៦១នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្នុងពិធីប្រគល់សញ្ញាបត្រនេះ មាននិស្សិតជ័យលាភីដែលបញ្ចប់ការសិក្សា (ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់) សរុប ៣,១៦១រូប (ស្រី ១,៤៨៨រូប)បរិញ្ញាបត្រជាន់ខ្ពស់ ១៤៤រូប (ស្រី៤៩រូប)​៕...
ចិនត្រៀមខ្លួនរួចហើយក្នុងការប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងបំបែកទឹកដីចិន

ចិនត្រៀមខ្លួនរួចហើយក្នុងការប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងបំបែកទឹកដីចិន

សង្គម និងកម្សាន្ត
លោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន បានចេញសេចក្តីប្រកាសមួយនៅថ្ងៃអាទិត្យ ទី០២ ខែមិថុនានេះ ដោយប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងដល់ទីបញ្ចប់ ចំពោះការប៉ុនប៉ងណាមួយ ក្នុងការបំបែកកោះតៃវ៉ាន់ ចេញពីប្រទេសចិន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ RT ។ សេចក្តីប្រកាសរបស់ លោក Wei Fenghe ត្រូវបានធ្វើឡើងក្រោយពីរដ្ឋមន្ត្រីការពារជាតិចិនរូបនេះ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិអាមេរិក លោក Patrick Shanahan នៅប្រទេសសិង្ហបុរី កាលពីថ្ងៃសុក្រ ទី៣១ ខែឧសភាកន្លងមកនេះ ។ លោក Wei Fenghe បានប្រកាសថា ក្រសួងការពារជាតិបានត្រៀមខ្លួនរួចហើយ ក្នុងការវាយប្រហារលើសត្រូវដែលមានបំណងបំបែកទឹកដីចិន តាមរយៈការរយៈការញុះញង់ និងបញ្ឆេះអោយមានអំពើហិង្សានៅក្នុងប្រទេសនេះ ៕...
កសិករផលិតបន្លែសុវត្ថិ ភាពនៅក្រុងសែនមនោរម្យខេត្តមណ្ឌលគីរីជួបបញ្ហាទីផ្សារនិងដើមទុន

កសិករផលិតបន្លែសុវត្ថិ ភាពនៅក្រុងសែនមនោរម្យខេត្តមណ្ឌលគីរីជួបបញ្ហាទីផ្សារនិងដើមទុន

សង្គម និងកម្សាន្ត
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងសហ ការីបានចុះពិនិត្យមើលការដាំដុះបន្លែសុវត្ថភាពរបស់សហគមន៍កសិកម្មសាមគ្គីមនោរម្យ ដែលមានសមាជិកដាំដុំបន្លែសុវត្ថិ ភាពសម្រាប់ផ្គតផ្គង់ទីផ្សារនៅភ្នំពេញចំនួន២១ គ្រួសារលើផ្ទៃដីដាំដុះ១០ ហិកតា។ លោកប្រធានសហគមន៍បានបង្ងាញថា បន្លែសុវត្ថិភាពរបស់ស ហគមន៍លោកបានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែអយទៅក្រុមហ៊ុនទទួលទិញបន្លែចំនួន៣ នៅទីក្រុងភ្នំពេញ ដោយក្នុងនោះមានបន្លែស្ពៃក្តោប ការ៉ុត ស្ពៃបូកគោជាដើម។ លោកបានលើកឡើងថា" ដោយឡែកសហគមន៍របស់លោកកំពុងជួបនូយឡែកសហគមន៍របស់លោកកំពុងជួបនូវបញ្ហាប្រឈមមួយចំនួនមាន កង្វះថវិកា ដើម្បីធ្វើការពង្រីកការដាំដុះបនថែមដើម្បីបពេញតំរូវការទីផ្សារ"។ ក្រៅពីនេះលោកថា ផ្ទៃដីដាំដុះមានតិចដោយក្នុងនោះដីហគមន៍កំពុងជួលពីគេ ដូចនេះត្រូវប្រឈមការដកហូតយកវិញពីម្ចាស់ដីគ្រប់ពេលវេលាបញ្ហានៃការប្រគួតប្រជែងលើតំលៃជាមួយតំលៃបន្លែដែលនាំចូលពីវៀតណាម ពីព្រោះបន្លែវៀតណាមមានតំលៃ ថោកជាងបន្លែខ្មែរ...