កម្ពុជានិងចិន ចុះអនុស្សរណៈយោគយល់គ្នាលើការបណ្តុះបណ្តាលផ្នែកធនធានមនុស្ស
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៩នេះលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមអប់រំចិនសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កិច្ចសហការស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងរយៈពេល០៥ឆ្នាំ។
លោកបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍ថា គោលបំណងនៃពិធីចុះហត្ថលេខានេះ ដើម្បីបង្កើតកម្មវីធីផ្លាស់ប្តូរកម្មសិក្សារវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើតកម្មវិធីរោងជាងមហាវិទ្យាល័យតាមជំនាញជាដើម ពិសេសសម្រាប់ការផ្លាស់ប្តូរអន្តរជាតិនិងស្ថាប័នពាក់ព័ន្ធនូវការចូលរួមចំណែកអភិវឌ្ឍនិងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែរីកមានការរីកចម្រើន។
លោក Zhao Juli តំណាងឲ្យគ្រឹះស្ថានសិក្សានៃប្រទេសចិន បានឲ្យដឹងថា ចាប់ពីប្រទេសចិនធ្វើកំណែទម្រង់មកការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានផ្តល់ការទ្រទ្រង់សតិបញ្ញា និងធនធានមនុស្សដ៏មានសក្តានុពលលើសេដ្ឋកិច្ច...







