ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកទូទៅ និងបន្ថែមមធ្យោយពន្លឿនការជួសជុលសម្ព័ន្ធធារាសាស្រ្តខូតខាតដោយទឹកជំនន់ ក្នុងខេត្តឧត្តរមានជ័យ

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកទូទៅ និងបន្ថែមមធ្យោយពន្លឿនការជួសជុលសម្ព័ន្ធធារាសាស្រ្តខូតខាតដោយទឹកជំនន់ ក្នុងខេត្តឧត្តរមានជ័យ

នយោបាយ, ព័ត៌មានជាតិ
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំក្រសួង រួម​ជាមួយ​លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ, ប្រធានក្រុមប្រឹក្សារខេត្ត មន្រ្តីនាយកដ្ឋានជំនាញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ បានបន្តដំណើរបេកសកម្មពិនិត្យស្ថានភាពទឹកទូទៅ និងបន្ថែមមធ្យោយពន្លឿនការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដែលខូតខាតដោយទឹកជំនន់នាពេលថ្មីៗនេះ នៅត្រង់ចំណុចទឹកហូរដាច់ខ្នងទំនប់ប្រឡាយមេស្រែង​១ ក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។  ក្នុងឱកាសពិនិត្យជាក់ស្តែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់របស់ក្រសួង និងអាជ្ញាធរដែនដីនាព្រឹកនេះ លោករដ្ឋមន្រ្តីបានទទួលយកសំណូមពររបស់លោកភិបាលខេត្ត និងមន្ទីរជំនាញ ដោយចាត់បញ្ជាថ្នាក់ដឹកនាំរួមជាមួយនាយកដ្ឋានជំនាញក្រសួង ចាប់ផ្តើ...
លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកជំនន់ នៅសៀមរាប និងបន្ទាយមានជ័យ ដើម្បីបន្ថែមមធ្យោបាយពន្លឿនការរំដោះបរិមាណទឹកឲ្យស្រកលឿន

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកជំនន់ នៅសៀមរាប និងបន្ទាយមានជ័យ ដើម្បីបន្ថែមមធ្យោបាយពន្លឿនការរំដោះបរិមាណទឹកឲ្យស្រកលឿន

នយោបាយ, ព័ត៌មានជាតិ
សៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយអនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តសៀមរាម និងខេត្តបន្ទាយមានជ័យ ក្រុមមន្រ្តីបច្ចេកទេសក្រសួង និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានបន្តដំណើរបេសកកម្មពិនិត្យស្ថានភាពទឹកទូទៅ នៃខេត្តទាំង០២ ដើម្បីបន្ថែមមធ្យោបាយពន្លឿនសកម្មភាពអន្តរាគមន៍រំដោះបរិមាណទឹកជន់ឲ្យស្រកលឿនហូរឆ្ពោះចូលទៅបឹងទន្លេសាប។ នេះគឺជាវិធានការចំពោះមុខដើម្បីបន្ថយផលប៉ះពាល់ដល់ដំណាំបងប្អូនប្រជាពលរដ្ឋក្នុងប្រព័ន្ធអាងទឹកត្រពាំងថ្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងផ្នែកខាងក្រោមក្នុងខេត្តសៀមរាម។ ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រីក៏បានចាត់វិធានការជាបន្ទាន់ដល់គ្រប់មុខព្រួញតាមបណ្តាខេត្តឲ្យខ្ចប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ជាពហុប្រយោជន៍នៅពេលខាងមុខ។  តាមរយ:ការពិនិត្យជាក់ស្តែងនាព្រឹកនេះ លោករដ្ឋមន្រ្...
លោក លឹម គានហោ ដឹកនាំក្រុមមន្រ្តីបច្ចេកទេស ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង ខេត្តសៀមរាប

លោក លឹម គានហោ ដឹកនាំក្រុមមន្រ្តីបច្ចេកទេស ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង ខេត្តសៀមរាប

នយោបាយ, ព័ត៌មានជាតិ
សៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរបេកសកម្មដឹកនាំក្រុមមន្រ្តីបច្ចេកទេស ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង (អាងទឹកម្កាក់) ស្ថិត​ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តខាងលើនេះ បានទទួលហិរញ្ញប្បទានពីសាធារណ:រដ្ឋប្រជាមានិត្យចិន ហើយបានសាងសង់រួចជាស្ថាពរក្នុងឆ្នាំ២០១៨ ដែលមានលទ្ធភាពផ្គត់ផ្តង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មបានចំនួន​២.៤០០​ហិកតា នៅរដូវប្រាំង និង​២៨.៨៥០​ហិកតា នៅរដូវវស្សា។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការពិនិត្យសំណង់ទំនប់អាងទឹកម្កាក់ គឺ​ជាការពិនិត្យស្ថានភាពទឹកជាក់ស្តែង ក្នុងខេត្តសៀមរាម ព្រមទាំងមានសេចក្តីរីករាយ ដែលបានឃើញបរិមាណទឹករក្សាទុកក្នុងអាងបាន១០០ភាគរយ ជាការអំណោយផលដល់ការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋស្រុកជីក្រែង ខេត្តសៀមរាប៕...
លោក លឹម គានហោ ​ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹងជីនិត និងប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង ក្នុងខេត្តកំពង់ធំ

លោក លឹម គានហោ ​ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹងជីនិត និងប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង ក្នុងខេត្តកំពង់ធំ

នយោបាយ, ព័ត៌មានជាតិ
កំពង់ធំ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មដើម្បីធ្វើការវាយតម្លៃការខូចខាត និងវឌ្ឍនភាពនៃការជួសជុលបន្ទាន់នូវប្រព័ន្ធធារាសាស្រ្តដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ ចុះ​ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹងជីនិត និងប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង ស្ថិត​ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពេលនេះកំពុងមានបរិមាណទឹកពេញបរិបូរណ៍សម្រាប់បម្រើការងារបង្កបង្កើនផលនាពេលខាងមុខ។ តាមរយ:ការតាមដានជាប់ជាប្រចាំ និងចុះពិនិត្យជាក់ស្តែងនាព្រឹកនេះបានបញ្ជាក់ឲ្យឃើញថា ខេត្តកំពង់ធំ ជាខេត្តទទួលរងគ្រោះដោយទឹកជំនន់តិចជាងបណ្តាខេត្តនានា និងកំពុងមានបរិមាណទឹកគ្រប់គ្រាន់នៅក្នុងអាងទឹកផងដែរ៕...

អាជ្ញាធរខណ្ឌច្បារអំពៅ ឲ្យផ្អាកសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ នៅក្បែរកោះនរា

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យផ្អាកសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិឯកជន នៅក្បែរកោះនរា។ សកម្មភាពហ៊ុមព័ទ្ធរបងស័ង្កសីនេះ កើតឡើងនៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅលើច្រាំងទន្លេមេគង្គប្រមាណ២០០ម៉ែត្រ ដែលអ្នកភូមិប្តឹងចោទប្រកាន់ថា បានបំពានយកដោយខុសច្បាប់។ យោងតាមរបាយការណ៍ពីមន្ត្រីសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីសាងសង់របងដែកនេះ «មិនទាន់មានលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញ។ ដូច្នេះក្រុមការងារសម្រេចឲ្យម្ចាស់របងផ្អាកការសាងសង់របងជាបណ្តោះអាសន្នសិន រងចាំការដោះស្រាយទំនាស់ជាមុនសិន»។ របាយការណ៍ដដែលនេះ ដែលប្រជាពលរដ្ឋផ្ញើមក Daily-Khmer នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា ម្ចាស់សំណង់របងនេះ មានឈ្មោះ លឹម វុទ្ធី ជាតំណាង ហើយបានទទួលស្គាល់ចំពោះការហ៊ុមព័ទ្ធយកនេះ គឺ «ជាមាត់ទន្លេ» ដែល...
លោក លឹម គានហោ ពិនិត្យស្ថានភាពទឹក និងចាត់បញ្ជាក្នុងការបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅបណ្តាអាងទឹក តំបន់ទំនាបនានា ក្នុងខេត្តព្រៃវែង

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹក និងចាត់បញ្ជាក្នុងការបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅបណ្តាអាងទឹក តំបន់ទំនាបនានា ក្នុងខេត្តព្រៃវែង

នយោបាយ, ព័ត៌មានជាតិ
ព្រៃវែង៖ នារសៀលថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ម៉ី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រុមការងារបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានពិនិត្យស្ថានភាពទឹក ការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត និងចាត់បញ្ជាក្នុងការបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅបណ្តាអាងទឹក តំបន់ទំនាបនានា ក្នុងខេត្តព្រៃវែង ដើម្បីរក្សាទឹកទុកប្រើប្រាស់នាពេលខាងមុខ។  ក្នុងដំណើបេសកកម្មនេះ លោករដ្ឋមន្រ្តី និងក្រុមការងារបច្ចេកទេស បានពិនិត្យការងារជួសជុលបន្ទាន់នូវសំណង់ទ្វារទឹក នៃប្រព័ន្ធធារាសាស្រ្តស្ទឹងជោរ ស្ថិតក្នុងឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលរងការខូតខាតរបើកទ្វារទឹកដោយសារជំនន់ទឹកភ្លៀងន...
លោក អ៊ុន ចាន់ដា អញ្ជើញពិនិត្យការបង្កបង្កើនផលជាលើកទី២ និងផលប៉ះពាល់លើស្រូវពង្រោះរបស់ប្រជាកសិករ នៅតំបន់មេទឹកពោធិតាត្រិះ ស្រុកបាធាយ

លោក អ៊ុន ចាន់ដា អញ្ជើញពិនិត្យការបង្កបង្កើនផលជាលើកទី២ និងផលប៉ះពាល់លើស្រូវពង្រោះរបស់ប្រជាកសិករ នៅតំបន់មេទឹកពោធិតាត្រិះ ស្រុកបាធាយ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលជាលើកទី២ និងផលប៉ះពាល់លើពង្រោះរបស់ប្រជាកសិករ នៅតំបន់មេទឹកពោធិ៍តាត្រិះ ភូមិក្រដាសក ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ គួរសបញ្ជាក់ថា ការងារបង្កបង្កើនផលជាលើកទី២ របស់ប្រជាកសិករចំនួន៣៨០គ្រួសារ លើទំហំផ្ទៃដីប្រមាណជិត៣០០ហិកតា នៅតំបន់មេទឹកពោធិតាត្រិះ ភូមិក្រដាសក ឃុំតាំងក្រសាំង ស្រុកបាធាយ បានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេសាបយ៉ាងដំណំ៕...
លោក លឹម គានហោ ពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ

នយោបាយ, ព័ត៌មានជាតិ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ៧កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២៣ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។  អាងទឹកត្រពាំងថ្ម មានលទ្ធភាពស្តុកទឹកជាអតិបរមាចំនួន ១៨០លានម៉ែត្រគូប តែនៅវេលាចាប់ពីម្សិលមិញដល់ពាក់កណ្តាលអធ្រាតម៉ោង៣យប់មិញ ទឹកទាំងអស់ ដែលហូរចុះមកពីអូរកំបុត ក្នុងទឹកដីថៃ និងមកពីប៉ែកខាងអាងទឹកស្ទឹងក្នុងខេត្តឧត្តរមានជ័យ ធ្វើឲ្យបរិមាណទឹកកើនឡើងរហូតដល់២២០លានម៉ែត្រគូប។ ទោះជាក្នុងស្ថានភាពយ៉ាងនេះក្តី អ្វីជាការព្រួយបារម្ភនោះ គឺខ្យល់បក់ខ្លាំងបង្កជារលកវាយជើងទេរទំនប់ បង្ខំឲ្យមានការប្រុងប្រយ័ត្នដោយមានការសហកា...
លិខិតមិត្តអ្នកអាន ៖ ២៣តុលា ឆ្នាំ១៩៩១គឺជាថ្ងៃឯកភាពគ្នាក្នុងការចុះហត្ថលេខាបញ្ចប់សង្គ្រាមរុំារ៉ៃរវាងខ្មែរនិងខ្មែរបួនភាគី

លិខិតមិត្តអ្នកអាន ៖ ២៣តុលា ឆ្នាំ១៩៩១គឺជាថ្ងៃឯកភាពគ្នាក្នុងការចុះហត្ថលេខាបញ្ចប់សង្គ្រាមរុំារ៉ៃរវាងខ្មែរនិងខ្មែរបួនភាគី

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
២៣តុលា ឆ្នាំ១៩៩១ គឺជាថ្ងៃឯកភាពគ្នាក្នុងការចុះហត្ថលេខាបញ្ចប់សង្គ្រាមរុំារ៉ៃរវាងខ្មែរនិងខ្មែរបួនភាគី ក្រោមក្រសែភ្នែកបរទេសធ្វើជាសាក្សី ។ ក្រោយព្រឹត្តិការណ៍២៣តុលារាល់ខ្លឹមសារទាំងអម្បាលមាណក្នុងកិច្ចព្រមព្រៀងនេះក៏បានក្លាយជាខ្លឹមសារច្បាប់កំពូលរបស់ជាតិគឺ« រដ្ឋធម្មនុញ្ញ »រួចទៅហើយ ។ ដូច្នេះ ២៣តុលាបច្ចុប្បន្ននេះ នៅត្រឹមតែជាទិវានៃការចងចាំព្រឹត្តិការណ៍ថ្ងៃចុះហត្ថលេខាតែប៉ុណ្ណោះ ។ រឿងដែលត្រូវផ្តោតការយកចិត្តទុកដាក់នោះគឺការតាមដានដំណើរការរបស់រាជរដ្ឋាភិបាលទៅវិញទេថា តើអនុវត្តបានត្រឹមត្រូវតាមខ្លឹមសាររដ្ឋធម្មនុញ្ញដែរឬទេ ? ។ កន្លងមកនិងបច្ចុប្បន្ន មានអ្នកខ្លះធ្វើខ្លួនឯងដូចជាតួអង្គហត្ថលេខីកិច្ចព្រមព្រៀងឬជាស្ថានិក២៣តុលា ជាងសាមុីហត្ថលេខី២៣តុលាទៅទៀត ។ តាមការពិតពួកអស់នោះត្រឹមតែជាអ្នកដឹងឮ ព្រឹត្តិការណ៍នេះតាមរយ:ការអានឯកសារតែប៉ុណ្ណោះ ។ គេនាំគ្នានិយាយតែពាក្យដដែលៗរៀងរាល់ឆ្នាំគ្មានអ្វីប្លែកទេរឿង២៣ តុលានេះ ។ ដូច្នេ...
លោក អ៊ុន ចាន់ដា ពិនិត្យមើលផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម

លោក អ៊ុន ចាន់ដា ពិនិត្យមើលផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធច្រើនរូប។ ខណៈនោះ លោក អ៊ុន ចាន់ដា បានចាត់ឲ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដាក់គ្រឿងចក្រជួយកាយប្រឡាយ ដើម្បីរំដោះទឹកចេញ កុំឲ្យទឹកនៅដក់ហូរច្រោះ និងជន់លិចផ្លូវ ក៏ដូចជាលំនៅឋាន និងផលដំណាំរបស់ប្រជាជន និងត្រូវសិក្សាអំពីផលិតផលប៉ះពាល់ឲ្យបានជាក់លាក់ដើម្បីលើកគម្រោងស្តារឡើងវិញនៅពេលក្រោយ៕...