ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សហភាពអារ៉ាប់រួមនិង​កម្ពុជា​​បានជួបប្រជុំទ្វេភាគីដើម្បីពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)និងជំរុញលើឱកាសវិនិយោគ

សហភាពអារ៉ាប់រួមនិង​កម្ពុជា​​បានជួបប្រជុំទ្វេភាគីដើម្បីពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)និងជំរុញលើឱកាសវិនិយោគ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ឌុយបៃ សហភាពអារ់ាប់រួម)៖ ក្នុងឱកាសចូលរួមពិធីប្រារព្ធទិវាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភ​ពលោ​ក២០​២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា និងជាអគ្គស្នងការរបស់កម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា។ កិច្ចប្រជុំទ្វេភាគីជាមួយភាគីសហភាពអារ៉ាប់រួម ដែលដឹកនាំដោយលោក​​ បណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម ដើម្បីពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងជំរុញលើឱកាសវិនិយោគរវាងប្រទេសទាំងពីរ។ លោក​​បណ្ឌិត ថានីប៊ីន អាម៉េដ អាល់ហ៊្សេរយូឌី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្...
កម្ពុជាបានប្រារព្ធ«ទិវាជាតិកម្ពុជា»នៅក្នុងពិព័រណ៍ពិភពលោក២០២០ឌុយបៃសហភាពអារ៉ាប់រួម ដោយមានប្រទេសនិងអង្គការអន្តរជាតិធំៗប្រមាណជាង៥០បានចូលរួមអបអរសាទរ

កម្ពុជាបានប្រារព្ធ«ទិវាជាតិកម្ពុជា»នៅក្នុងពិព័រណ៍ពិភពលោក២០២០ឌុយបៃសហភាពអារ៉ាប់រួម ដោយមានប្រទេសនិងអង្គការអន្តរជាតិធំៗប្រមាណជាង៥០បានចូលរួមអបអរសាទរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ទីក្រុងឌុយបៃ)៖ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីក្រុងឌុយបៃ ក្នុងឋានៈជាអគ្គស្នងការរបស់កម្ពុជាសម្រាប់ពិព័រណ៍ពិភព​លោក​២០២០ ឌុយបៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមអបអរសាទរពិធីប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម។ ពិធីដ៏មហោឡារឹកនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោក​​បណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា-សហភាពអារ៉ាប់រួម ភ្ញៀវជាតិ អន្តរជាតិ តំណាងឱ្យប្រទេសនានា ព្រមទាំងអង្គការអន្តរជាតិធំៗ...
យុទ្ធសាស្រ្តដង្កៀបក្នុងការទប់ស្កាត់ឥទ្ធិពលចិននៅក្នុងតំបន់ ដោយយកបញ្ហាសមុទ្រចិនខាងត្បូង និងទន្លេមេគង្គរបស់អាមេរិក!

យុទ្ធសាស្រ្តដង្កៀបក្នុងការទប់ស្កាត់ឥទ្ធិពលចិននៅក្នុងតំបន់ ដោយយកបញ្ហាសមុទ្រចិនខាងត្បូង និងទន្លេមេគង្គរបស់អាមេរិក!

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
នយោបាយ៖ ការលូកដៃកកូរយ៉ាងសកម្មរបស់អាមេរិក ក្នុងសមុទ្រចិនខាងត្បូង និងក្រោយមកមានបញ្ហាទន្លេមេគង្គទៀត បានធ្វើឱ្យអ្នកកាន់អំណាចរបស់ចិន មានឥរិយាបថនយោបាយមុតមាំឡើង និងប្រតិកម្មខ្លាំងដោយមិនចុះញ៉ម រាថយឡើយ!។ ជំហានដំបូងដែលជាលេស(Pretext)របស់អាមេរិក គឺការលើកទឹកចិត្ត និងមានការជំរុញយ៉ាងខ្លាំងមកលើកិច្ចសហប្រតិបត្តិការរវាងអាមេរិកជាមួយប្រទេស៤ ដែលស្ថិតនៅភាគខាងក្រោមរបស់ដងទន្លេមេគង្គ ដែលសកម្មភាពមួយនេះ ធ្លាប់បានធ្វើឱ្យអាជ្ញាធរចិន មានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាទីបំផុតនោះ!។ អនុលោមទៅតាមការសិក្សាស្រាវជ្រាវរបស់លោក John Lee ដែលជាភ្នាក់ងារជាន់ខ្ពស់នៅក្នុងវិទ្យាស្ថានCenter for independent studies ធ្វើការវិភាគ វាយតម្លៃថា បន្ទាប់ពីសមុទ្រចិនខាងត្បូងមក គឺនៅមានវិធានទីពីរមួយទៀត ដែលជាភាពអនុគ្រោះរបស់អាមេរិក ក្នុងការលូកដៃចូលមកក្នុងតំបន់ដែលអ្នកទាំងឡាយមើលមិនឃើញថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនោះ ដោយសកម្មភាព...
ក្រសួងសុខាភិបាលរក​ឃើញអ្នកឆ្លងថ្មី40នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ19នាក់និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាលរក​ឃើញអ្នកឆ្លងថ្មី40នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ19នាក់និងស្លាប់ «គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាលរក​ឃើញអ្នកឆ្លងថ្មី40នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ19នាក់និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 25 នាក់ (អូមីក្រុង) និង​អ្នកដំណើរពីបរទេស 15 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 121,066 នាក់ អ្នកជាសះស្បើយ= 117,232 នាក់ និង​អ្នកស្លាប់= 3,015 នាក់។
មន្ត្រី ក.ប.ប. បន្តធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញជាប្រភេទគ្រឿងសមុទ្រដែលនាំចូលតាមទិសដៅខេត្តកំពត

មន្ត្រី ក.ប.ប. បន្តធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញជាប្រភេទគ្រឿងសមុទ្រដែលនាំចូលតាមទិសដៅខេត្តកំពត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពត៖ ក្រោយពីបានរកឃើញរថយន្តដឹកគ្រឿងសមុទ្រដែលមានចាក់បញ្ចូលសារធាតុចាហួយ ( CMC) កាលពីសប្តាហ៍កន្លងទៅកាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត ក្រោមការសម្របសម្រួលដោយលោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត សហការជាមួយគណៈកម្មការបង្ក្រាបបទល្មើសនាំចូលខេត្តកំពត បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពទំនិញ លើរថយន្តដឹកគ្រឿងសមុទ្រចំនួន ០២ឡានតូរីស ដែលសមត្ថកិច្ចបានឃាត់ក្នុងថ្ងៃខែឆ្នាំខាងលើ និងបញ្ជូនមកទីតាំងតំបន់សឹករងស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ។ រថយន្តទាំង២គ្រឿងនោះមានផ្ទុក បង្គាក្លាសេ អយស្ទ័រ គ្រែងឈាម មឹកស្រស់/ក្រៀម ត្រីឆ្ពង់ និងក្តាមប្រៃ សរុបទម្ងន់ ២ ២៦៥គីឡូក្រាម ដែលជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុចាហួយ (CMC) ឬសារធាតុគីមីហាមឃាត់ចាក់បញ្ចូល ឬលាយបន្ថែមលើទំនិញទាំងនោះឡើយ។...
អតីតអភិបាលខេត្តព្រះសីហនុ យន្ត មីន” ទោះបីឃ្លាតឆ្ងាយនៅតែទទទួលស្គាល់ជាថ្នាក់ដឹកនាំល្អ គោរពកោតសរសើរពីមន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើន

អតីតអភិបាលខេត្តព្រះសីហនុ យន្ត មីន” ទោះបីឃ្លាតឆ្ងាយនៅតែទទទួលស្គាល់ជាថ្នាក់ដឹកនាំល្អ គោរពកោតសរសើរពីមន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:អតីតអភិបាលខេត្តព្រះសីហនុ នាយឧត្តមសេនីយ៍ យន្ត មីន" ទោះបីលោកឃ្លាតឆ្ងាយពីតួនាទីជាចៅហ្វាយខេត្តក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះលោកនៅតែទទទួលស្គាល់ជាថ្នាក់ដឹកនាំល្អពីមន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើននៅតែផ្តល់ស្នាមញញឹមជានិច្ច ហើយលើសកាពីនេះ ជាថ្នាក់ដឹកនាំគួរឲ្យគោរពស្រឡាញ់ និងទទួលបានការកោតសរសើរមិនដាច់ពីមាត់ថែមទៀត"។ នៅក្នុងទ្រឹស្តីភាពជាអ្នកដឹកនាំបានពន្យល់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំល្អគួរឲ្យគោរពនិងកោតសរសើរពីមន្ត្រីថ្នាក់ក្រោមឱវាទ គឺបង្ហាញពីភាពជាអ្នកដឹកនាំដ៏ឆ្នើមគឺមានអត្តន័យតាំពីងអតីតកាលមកម្លេះ នឹងមានឥទ្ធិពលទៅដល់អ្នកក្រោមឱវាទជាពិសេសដល់ប្រជាពលរដ្ឋ ដែលគួរឪ្យគោរពស្រឡាញ់។ នាយឧត្តមសេនីយ៍ យន្ត មីន ដែលសព្វថ្ងៃនេះ ជារដ្ឋលេខាធិការក្រសួងការ ពារជាតិត្រូវបានមន្ត្រីក្រោមឱវាទភាគច្រើនចាំមិនទាន់ភ្លេចលោកនៅឡើយទេ។ជាក់ស្តែង អតីតអភិបាលខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ទទួលបាននូវការគាំទ្ រនិងគោរពសរស...
បុរេ អាពាហ៍ពិពាហ៍ Pre-Wedding ជាទីពេញនិយមនៃប្រពៃណីអាពាហ៍ពិពាហ៍របស់បណ្តាជាតិសាសន៍នានាលើពិភពលោក

បុរេ អាពាហ៍ពិពាហ៍ Pre-Wedding ជាទីពេញនិយមនៃប្រពៃណីអាពាហ៍ពិពាហ៍របស់បណ្តាជាតិសាសន៍នានាលើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: អ្នកស្រាវជ្រាវផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានរំលឹកថា សព្វថ្ងៃក្នុងពេលដែលពិភពលោកស្ថិតនៅលើម្រាមដៃផ្ទាល់របស់យើងម្នាក់ៗនេះ បើពោលអំពីលំហូរវប្បធម៌ ប្រពៃណី ភាសារបស់ពួកអ៉ឺរ៉ុប ឬពួកស្បែកស មិនថាព្រះនគរខ្មែរ ឬបណ្ដាព្រះនគរនៃជាតិសាសន៍ណាៗនោះទេ គឺពួកគេបានទទួលឥទ្ធិ ពលពីពួកអ៉ឺរ៉ុប ឬពួកស្បែកសទាំងនេះទៅតាមស្ថានភាពនៃជាតិសាសន៍នីមួយៗ ក្នុងនោះបុរេអាពាហ៍ពិពាហ៍ Pre-Wedding ក៏កំពុងក្លាយជាទំនោរដ៏ពេញនិយមនៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ក៏ដូចជាប្រពៃណីអាពាហ៍ពិពាហ៍នៃបណ្ដាជាតិសាសន៍នានាលើពិភពលោកសំរាប់គូស្នេហ៌មួយគូៗយ៉ាងស្រស់បំព្រងនិងរស់រវើក។ ពាក្យថា វប្បធម៌ គឺជាការសាបព្រោះ ហើយឆ្លងទៅឆ្លងមក មិនខុសពីសម័យបុរាណ ដែលខ្មែរយើងបានទទួលឥទ្ធិពលពីពពួកឥណ្ឌានោះទេ តែអ្វីដែលគេចាប់អារម្មណ៌នោះ ត្រង់ថា តើខ្មែរយើងសម័យទំនើបនេះចេះសំយោគដូចបុព្វបុរសខ្លួនឬយ៉ាងណាតែប៉ុណ្ណោះ។ លោក រត្ន័ សណ្ដាប់ បានរៀបរាប់ថា បើពោលអំពីអត្ថន័យបុរេអាពាហ៍ពិពា...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 44 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ15នាក់និងស្លាប់«គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 44 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ15នាក់និងស្លាប់«គ្មាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 44 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ15នាក់និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ 16 នាក់ (អូមីក្រុង)អ្នកដំណើរពីបរទេស 28 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 121,000 នាក់ អ្នកជាសះស្បើយ= 117,195 នាក់និង អ្នកស្លាប់= 3,015 នាក់។
Breaking ៖ កម្ពុជាសម្តែងការ​​បារម្ភចំពោះការប៉ះទង្គិច ប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ នៃប្រទេសមីយ៉ាន់ម៉ា

Breaking ៖ កម្ពុជាសម្តែងការ​​បារម្ភចំពោះការប៉ះទង្គិច ប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ នៃប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Breaking ៖ កម្ពុជា បារម្ភចំពោះការប៉ះទង្គិច ប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ នៃប្រទេសមីយ៉ាន់ម៉ា
សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាការងារតាមប្រព័ន្ធទូរស័ព្ឌ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាការងារតាមប្រព័ន្ធទូរស័ព្ឌ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២២នេះ បានចំណាយពេលប្រមាណ៣៥នាទី ក្នុងការធ្វើកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយ ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo)ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ មករាកន្លងទៅថ្មីៗនេះ។ ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះ លោក​​ប្រធានាធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត ជួបសន្ទនាការងារជាលើកទី២ បន្ទាប់ពីការសន្ទនាលើកទី១ កាលពីថ្ងៃទី៤មករាឆ្នាំ២០២២។ ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់មីយ៉ាន់ម៉ា សម្តេចតេជោបានមានប្រសាសន៍ថា មានមនុស្សមួយចំនួនអបអរសាទរ និងគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេច ប៉ុន្តែមានអ្នកខ្លះមិនបាន គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មី​យ៉ាន់ម៉ា។...