លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ អញ្ជើញដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការថ្មីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តរតនគីរី
(រតនគីរី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២បានអញ្ជើញដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការថ្មី សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តរតនគីរី ដែលមានទីតាំងស្ថិតនៅភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដើម្បីបង្កភាពងាយស្រួលដល់ការបំពេញការងាររបស់មន្ត្រី និងផ្តល់សេវាជូនប្រជាពលរដ្ឋ។
ពិធីនេះចូលរួមពីលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួកបន្ទុកជាអគ្គនាយកនៃនាយកដ្ឋាន ក.ប.ប. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង-មន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខា ក.ប.ប. ជាច្រើនរូប។
ក្នុងអង្គពិធីលោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួកបន្ទុកជាអគ្គនាយកនៃនាយកដ្ឋាន ក.ប.ប. បានរាយការណ៍ជូនអំពីសាវតា នៃការក៏សាងអគារទីស្នាក់ការថ្មីនេះ រួមទាំងកិច្ចខំប្រឹងប្រែង និងល...








