លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសហការីបាននាំយកថវិកាចូលរួមឧបត្ថម្ភចំនួន$10,500.00និងសម្ភារៈប្រគល់ជួន លោក គួច ចំរើន
លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសហការីបាននាំយកថវិកាចូលរួមឧបត្ថម្ភពីសមាជិកសមាជិកាសភាពាណិជ្ជកម្មខេត្តចំនួន $10,500.00 និងទ្រនាប់ ម៉ាស ១០០០ និង hand Sanitizerចំនួន ៥ ដប ប្រគល់ជួនសាលាព្រះសីហនុ ដេីម្បីចូលរួមចំណែកទប់ស្កាត់និងប្រយុទ្ធប្រឆាំង នឹងជំងឺ Covid-19នៅថ្ងៃទី ២៦ខែមីនាឆ្នាំ២០២០។
លោកឧកញ៉ាប្រធានបានបន្ថែមថា ថវិការនេះបានមកពីការចូលរួម របស់សមាជិក សមាជិកា សភាពាណិជ្ជកម្មទាំងអស់ គឺបានបង្ហាញពីស្មារតី សមគីភាព និងការជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ។
ថវិការដែលលោកឧកញ៉ា វណ្ណ សុខហេង ប្រមូលបាននេះគឺបង្ហាញពីការដឹងគុណ ចំពោះរារដ្ឋាភិបាល ចំពោះមាតុភូមិកម្ពុជាយើង ដែលសម្តេចតេជោ នាយករដ្ឋមន្រ្តីបានធ្វើឲ្យកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍន៍។
លោកឧកញ៉ា វណ្ណ សុខហេង ជាអ្នកជំនួញល្បីឈ...







