
សម្តេចតេជោថា៖ តាំងពីបានសិទ្ធិវិនិយោគក្រុមហ៊ុនស៊ិនទ្រី មិនដែលបំពេញការងារបានល្អឡើយ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាំងពីបានទទួលកសិទ្ធិវិនិយោគពីរដ្ឋាភិបាល ក្រុមហ៊នប្រមូលសំរាម ស៊ិនទ្រី មិនដែលបំពេញការងារបានល្អឡើយ។
សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ ។
សម្តេចតេជោបានបញ្ជាក់ទៀតថា ក្រុមហ៊ុនស៊ីនទ្រី ធ្វើមិនបាន គឺប្រៀបដូចជាការអង្គុយប់ផ្សែង។ ដូច្នេះសម្តេចសម្រេចដកសិទ្ធិពីក្រុមហ៊ុនប្រមូលសំរាមនេះ គឺជាការវះកាត់នូវជំងឺរ៉ាំរៃ ដែលមិនទាន់ដោះស្រាយបាន។ ចំណែកការដកចេញពីវិប័យបត្រជាមួយអគ្គិសនីកម្ពុជា គឺជាការដោះស្រាយដ៏ល្អមួយ ព្រោះបណ្តោយទៅទៀត នាំឲ្យឈ្មោះអគ្គិសនីកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាឧទហរណ៍ជាក់ស្តែងថា «ថ្លៃអគ្គិសនីអស់ត្រឹម១០ដុល្លារ តែថ្លៃសំរាម២០ដុល្លារ ដូច្នេះយកអាតូចបង្ខូចអាធំតែម្តង។ ផ្ទះខ្លះ មិនមានស...