សម្តេចតេជោហ៊ុន សែន ថា៖ កម្ពុជាមិនអាចយក EBA មកដោះដូរជាមួយអធិបតេយ្យភាពជាតិបានឡើយ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចតាំងពីខែមីនា ឆ្នាំ២០១៩ មកម្ល៉េះ ព្រោះកម្ពុជាមិនអាចយកភាពអនុគ្រោះពន្ធគ្រប់ប្រភេទ ដើម្បីដោះដូរជាមួយអធិបតេយ្យភាពកម្ពុជាបានឡើយ ។ ស្របពេលដែលសហភាពអឺរ៉ុបកំពុងដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការ ដកជាបណ្តោះអាសន្ ននូវប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងអាវុធ (EBA)» ពីប្រទេសកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោ បានបញ្ជាក់ថា«បើគេដក EBA គេឲ្យយើងបង់ពន្ធយើងបង់ពន្ធឲ្យគេទៅព្រោះ EBA គង់តែបាត់ដដែលបើគេមិនអនុគ្រោះលើយើងហើយ ។ EBA នៅពេលណាមួយវាគ...








