ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោកឧកញ៉ា  ភូ វាសនា ប្រធាន ស.ស.យក ស្រុកថ្មគោលខេត្តបាត់ដំបង សូមគោរពជូនចំពោះ ឯកឧត្តម ស រដ្ឋា  និងលោកជំទាវ ក្នុងឱកាស នាថ្ងៃខួបកំណើត

លោកឧកញ៉ា  ភូ វាសនា ប្រធាន ស.ស.យក ស្រុកថ្មគោលខេត្តបាត់ដំបង សូមគោរពជូនចំពោះ ឯកឧត្តម ស រដ្ឋា និងលោកជំទាវ ក្នុងឱកាស នាថ្ងៃខួបកំណើត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(បាត់ដំបង) ៖ លោកឧកញ៉ា  ភូ វាសនា ប្រធាន សស យក  ស្រុកថ្មគោល ខេត្តបាត់ដំបង និងលោកជំទាវ  សូមគោរព ជូនចំពោះ ឯកឧត្តម ស រដ្ឋា ប្រធានក្រុមស្រ្តីស្ម័គ្រចិត្តមនុស្សធម៌ ស.ស.យ.ក .ខេត្តបាត់ដំបង និងលោក ជំទាវ បុត្រា បុត្រី  ក្នុងឱកាសថ្ងៃខួបកំណើតជាថ្ងៃដ៏វិសេសវិសាល។ លោកឧកញ៉ា សូមគោរពផ្ញើសារថា "ខ្ញុំបាទ និងភរិយា  សូមផ្ញើសារគោរពជូនពរ ឯកឧត្តម និងលោកជំទាវ  ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសថ្ងៃខួបកំណើត  យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យកែវទាំងបី​ វត្ថុស័ក្កិសិទ្ធិក្នុងលោក​ និងទេវតាឆ្នាំថ្មី​ សូមប្រោះព្រំសព្ទសាធុការពរ​ សិរីសួស្តី​ ជ័យមង្គលវិបុលសុខ​ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តម និងលោកជំទាវ "។ សូមបានប្រកបដោយពុទ្ធពរ​ និងពរទាំងប្រាំប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ និងបដិភាណៈ កុំបីឃ្លៀង ឃ្លាតឡើយ។...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង៦ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង៦ពាន់នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សិក្ខាកាម និងនិស្សិតដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ មានចំនួនសរុប​ចំនួន ៦,០៥១នាក់ ស្រី ៣,៨៩៥នាក់។ សម្តេចតេជោ បានអញ្ជើញប្រគ​ល់វិញ្ញា​បន​បត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថាននេះចំនួនពីរលើក​រួចមក​ហើយ។ លើកទី១ បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០​០២ និងលើកទី២ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៦។ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការបណ្ដុះបណ្ដាលធនធានមនុស្សរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រនាថ្ងៃនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ...
ក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមពង្រាយកម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ

ក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមពង្រាយកម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ÷សកម្មជនព្រៃឈើនិងបណ្តាញសហគ មន៍ព្រៃឡង់ បានឲ្យដឹងថា ក្រុមហ៊ុន(PNT co.,lt d)របស់ឧកញ៉ា ឡេង ឬទ្ធី ដែលមាទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះ វិហារ បាននិងកំពុងសម្រុកពង្រាយហ្វូងកម្មករជាច្រើនក្រុម ចូលទៅកាប់ឈើក្នុងតំបន់ស្នូលនៃព្រឡង់ ជាច្រើនទីតាំង ហើយដឹកចូលក្នុងបរិវេណក្រុមហ៊ុន ហើយបំលែងជាឈើស្របច្បាប់ ក្រោមការគប់គិតពីមន្ត្រីជំនាញពាក់ព័ន្ធ យ៉ាងរលូន?។ បើតាមរបាយការពីបណ្តញសហគមន៍ព្រឡង់បានបញ្ជាក់ថា ចាប់ពីថ្ងៃទីមិនាឆ្នាំ2023នេះ ក្រុមសក ម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានឆ្មក់ធ្វើសកម្មភាពចុះល្បាតព្រៃ ប្រទះ ឃើញហ្វូងកម្មករជាច្រើនក្រុមកំពុងសម្រុកកាប់និងអារច្រៀ កឈើ ជាប្រភេទឈើឡាំង និងប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងរួមមានៈ ចំណុច បុស្សរាំង, ជ្រាប់ក្បាលដំរី, ស្រែកណ្ដាល, អូរអាចម៍ដែក, ភូមិចាស់, ភ្នំចោទ, ប្រាសាទគោល, ព្រៃស្រឡៅ, និងចំណុចស្រែតាង៉ុត។ ឈើទាំងនោះត្រូវបានក្រុមជនល្មើសដឹកចូលទៅលក់ឲ្យក្រុមហ៊...
មន្រ្តីចុះចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៍ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥​កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៥៤០៣ ដឹកសាច់សត្វជញ្ជូនសត្វ​ អត់ច្បាប់​​

មន្រ្តីចុះចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៍ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥​កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៥៤០៣ ដឹកសាច់សត្វជញ្ជូនសត្វ​ អត់ច្បាប់​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប៉ៃលិន៖ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក​​ តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពី​វេលាម៉ោង១៩ និង០២នាទី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ​បាន​ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តប៉ៃលិន និងកំលាំងកងរាជអាវុធហត្ថស្រុកសាលាក្រៅចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៍ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥​កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៥៤០៣ ដឹកសាច់សត្វមាន់បោចហើយចំនួន២៨ថង់ស្មើនឹង២៨០​ក្បាល​(សត្វមាន់ពិឃាតរួច) និងកូនជ្រូកកណ្តុររស់ចំនួន៤៣ស្រកាស្មើនឹង២១៥ក្បាល ដោយនាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បម្រុងនឹងយកទៅចែកចាយនៅក្នុងស្រុកសាលាក្រៅផ្ទាល់តែម្ដង (តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញ...
តុលាការក្រុង​ភ្នំពេញបង្គាប់ឲ្យឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងរឿងជំពាក់ប្រាក់គេមិនសង ចំនួន ៣៨០០០០ដុល្លារអាមេរិក​​

តុលាការក្រុង​ភ្នំពេញបង្គាប់ឲ្យឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងរឿងជំពាក់ប្រាក់គេមិនសង ចំនួន ៣៨០០០០ដុល្លារអាមេរិក​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៤ខែមីនានេះ​ លោក យី សុខតូច  បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងរឿងជំពាក់ប្រាក់គេមិនសង ហើយគេចខ្លួន ចំនួន ៣៨០០០០ដុល្លារ។ ការ​​សម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះ ភោគ ស្រីលាភ ភេទស្រី កើតថ្ងៃ​ទី០៩ ខែធ្នូ ឆ្នាំ១៩៨៦ ជនជាតិខ្មែរ មានទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះជួល លេខ៤៥៥ ផ្លូវក្លាស្ទ័រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមបណ្តឹងពីស្ត្រីឈ្មោះ ណុប លក្ខិណា។ យោងតាម​តុលាការ​បញ្ចាក់ថា ​​ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែល អាចជួញដូរបាន» ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ ចៅក្រមស៊ើបសួរ បានឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្...
សាលាតំបូងរាជធានីភ្នំពេញ បើកសវនាចំណុំរឿងរថយន្តបុកគ្នាក្បែរវត្តភ្នំ នៅថ្ងៃរាជរដ្ឋាភិបាលកម្ពុជារៀបចំកិច្ចកំពូលអាស៊ាន ឆ្នាំ២០២២

សាលាតំបូងរាជធានីភ្នំពេញ បើកសវនាចំណុំរឿងរថយន្តបុកគ្នាក្បែរវត្តភ្នំ នៅថ្ងៃរាជរដ្ឋាភិបាលកម្ពុជារៀបចំកិច្ចកំពូលអាស៊ាន ឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាតំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ បើកសវនាជំនុំជម្រះចំណុំរឿងរថយន្តបុកគ្នានៅក្បែរវត្តភ្នំ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលថ្ងៃរាជរដ្ឋាភិបាលកម្ពុជារៀបចំកិច្ចកំពូលអាស៊ានក្នុងនាមជាម្ចាស់ផ្ទះ។ យោងតាមការបញ្ជាក់ពីភាគីអ្នកបើបបរម្ខាងទៀត ដែលជាជនរងគ្រោះក្នុងករណីនេះ បានឲ្យដឹងថា លោកចៅក្រម សេង សុជាតិ នឹងបើកសវនាការ នាវេលាម៉ោង២ រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២ ៣ ដោយមានលោក ឆាយ ហុង ជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកយោងតាមដីកាកោះឲ្យចូលរួមសវនាការ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ របស់លោកព្រះរាជអាជ្ញារង ឆាយ ហុង សវានានេះគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នោះទេ ប៉ុន្តែមន្ត្រីតុលាការម្នាក់បានទូរស័ព្ទឲ្យភាគីម្ចាស់រថយន្តត្រូវគេបុកថា សវនាការត្រូវលើកមកនារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៦ និង៥នាទី បុរសម្នាក់ឈ្មោះ ទូច រតនា អាយុ២៨ឆ្នាំ រស់នៅភូមិ...
សមត្ថកិច្ចបញ្ជូន យឹម ស៊ីណន និង ហ៊ុន កុសល ទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីទាក់ទងនឹងការញុះញង់ និងប្រមាថអង្គព្រះមហាក្សត្ស

សមត្ថកិច្ចបញ្ជូន យឹម ស៊ីណន និង ហ៊ុន កុសល ទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីទាក់ទងនឹងការញុះញង់ និងប្រមាថអង្គព្រះមហាក្សត្ស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ការឃាត់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីពួកគេបានបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ ព្រះឆាយាល័ក្ខណ៍ (រូបភាព) ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ត្រូវបានសមាជិកក្រុមប្រឆាំងមួយចំនួន យកទៅបង្ហោះបន្តបន្ទាប់វាយប្រហារតាមទស្សនៈផ្សេងៗ ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀបវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។...
រដ្ឋបាលខេត្តស្ទឹងត្រែងចេញលិខិត​​បដិសេធន៍ការផ្សព្វផ្សាយរបស់ The Cambodia Daily

រដ្ឋបាលខេត្តស្ទឹងត្រែងចេញលិខិត​​បដិសេធន៍ការផ្សព្វផ្សាយរបស់ The Cambodia Daily

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានសេចក្ដីប្រកាសព័តមាន ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដោយមានសេចក្ដីថា រដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងអ្នកសារព័ត៌មានជាតិ អន្តរជាតិ មេត្តាជ្រាបថា ក្រោយពីបានតាមដាន និងឃើញថា មានករណីបង្ហោះព័ត៌មានលើបណ្ដាញសង្គម Facebook នៃគេហទំព័រ The Cambodia Daily ដែលបានចុះផ្សាយជាអត្ថបទ “សារព័ត៌មានអន្តរជាតិមួយបានលាតត្រដាងថា ឧត្តមសេនីយ៍ ផ្កាយបី នៃក្រសួងមហាផ្ទៃដែលមានឈ្មោះឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ឬហៅថា ឧកញ៉ាជ័យ គឺជាបណ្តាញរកស៊ីឈើខុសច្បាប់របស់ លោក ហ៊ុន ម៉ាណែត ដែលកំពុងប្រកបអាជីវកម្មឈើខុសច្បាប់នៅខាងក្រៅព្រំដែនដីសម្បទានក្នុងខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្។ សព្វថ្ងៃនេះ ដោយគ្មានអាជ្ញាធរណាម្នាក់ហ៊ានប៉ះពាល់ឡើយ” ចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ និងសារព័ត៌មាន អន្តរជាតិ Mongabay បានផ្សាយថា “Cambodian prison official suspected in massi...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះមហាក្សត្រស្ដេចយា​ង​ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះមហាក្សត្រស្ដេចយា​ង​ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងព្រះរាជពិធីថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ពិធីព្រះរាជទានព្រះអគ្គិជ័យកីឡា បានធ្វើឡើងនៅខាងមុខប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរបស់កម្ពុជា រួមមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកី...
សកម្មជនព្រៃឈើនិងសហគមន៍ព្រៃឡង់ថា «ក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមពង្រាយកម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ»

សកម្មជនព្រៃឈើនិងសហគមន៍ព្រៃឡង់ថា «ក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមពង្រាយកម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ÷សកម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានរកឃើញថាក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ដែលមាទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះ វិហារ បាននិងកំពុងសម្រុកពង្រាយហ្វូងកម្មករជាច្រើនក្រុម ចូលទៅកាប់ឈើក្នុងតំបន់ស្នូលនៃព្រឡង់ ជាច្រើនទីតាំង ហើយ​ដឹកចូលក្នុងបរិវេណក្រុមហ៊ុន ហើយបំលែងជាឈើស្របច្បាប់ ក្រោមការគប់គិតពីមន្ត្រីជំនាញពាក់ព័ន្ធ យ៉ាងរលូន?។ បើតាមរបាយការពីបណ្តញសហគមន៍ព្រឡង់បានឲ្យ​ដឹង​ថា ចាប់ពីថ្ងៃទីមិនាឆ្នាំ2023នេះ ក្រុមសកម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានឆ្មក់ធ្វើសកម្មភាពចុះល្បាតព្រៃ ប្រទះ ឃើញហ្វូងកម្មករជាច្រើនក្រុមកំពុងសម្រុកកាប់និងអារច្រៀកឈើ ជាប្រភេទឈើឡាំង និងប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងរួមមានៈ ចំណុច បុស្សរាំង, ជ្រាប់ក្បាលដំរី, ស្រែកណ្ដាល, អូរអាចម៍ដែក, ភូមិចាស់, ភ្នំចោទ, ប្រាសាទគោល, ព្រៃស្រឡៅ, និងចំណុចស្រែតាង៉ុត។ ឈើទាំងនោះត្រូវបានក្រុមជនល្មើសដឹកចូលទៅលក់ឲ្យក្រុមហ៊ុន(...