ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ទស្សនៈលោកច័ន្ទ សុផល «តើអ្វីទៅជាអត្ថន័យនៃជីវិត »?

ទស្សនៈលោកច័ន្ទ សុផល «តើអ្វីទៅជាអត្ថន័យនៃជីវិត »?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ខ្ញុំបានគិតសាមសិបឆ្នាំមកហើយអំពីអត្ថន័យនៃជីវិត។ ខ្ញុំយល់ថាជីវិតមានន័យ គឺជីវិតដែលរស់ដើម្បីសម្រេចបំណងអ្វីមួយ ដោយមានទាំងទុក្ខ មានទាំងសុខចូលរួមក្នុងដំណើរការ។ ខ្ញុំមិនចង់ដើរតាមមា៌គា ដែលសំដៅឆ្ពោះតែទៅការរំដោះខ្លួនឯងឱ្យចេញផុតពីទុក្ខ និងវាលវដ្តសង្ខារ គឺការទៅរកនិព្វាននោះទេ។ ការប្រឹងប្រែងដើម្បីសម្រេចបំណង ដែលអាចមានតម្លៃជាទឹកប្រាក់សន្ធឹកសន្ធាប់ វាមិនមែនជាការលោភលន់ទេ ប្រសិនបើគេមានគោលបំណងល្អសម្រាប់ជួយសង្គមជាតិ ឬមនុស្សជាតិ ទោះបីជាដោយប្រយោលក៏ដោយ។ គេមិនគួរមានការរអៀសខ្លួននឹងការទិតៀនពីអ្នកដទៃថាជាមនុស្សមានលោភ:ខុសពីឱវាទព្រះពុទ្ធនោះទេ។ តាមការយល់ឃើញរបស់ខ្ញុំ ពាក្យលោភ: ឬការលោភលន់ គឺសំដៅលើការចង់បានសម្រាប់តែខ្លួនឯង លើសពីសេចក្ដីត្រូវការនិងសន្តិសុខគ្រួសារខ្លួន ដែលកំណត់ដោយស្តង់ដារសង្គម។ ស្តង់ដារសង្គមតែងតែមានការកើនឡើងជានិច្ច។ ក្រោយពីមានផ្ទះល្អ មានរថយន្តល្អប្រើប្រាស់ហើយ គេត្រូវទិញការធានារ៉ាប់រងទៀត។ ប្រស...
ក្រុមហ៊ុនប៊ូល័រ (Buhler)  ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា

ក្រុមហ៊ុនប៊ូល័រ (Buhler)  ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
     ប្រទេសស្វីស៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមកម្មវិធីទំនាក់ទំនងបណ្ដាញ (Networking Days 2019) របស់ក្រុមហ៊ុនប៊ូល័រ (Buhler) ដែលជាអ្នកផ្គត់ផ្គង់ឧបករណ៍សម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ ក្រោមការអនុវត្តគម្រោង «ជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករនៅកម្ពុជា»។ ក្នុងកិច្ចប្រជុំនោះដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា និងឧបករណ៍សម្ងួត កែច្នៃកសិផល និងឧបករណ៍ដទៃទៀត សម្រាប់ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកែច្នៃ កសិផល ក្នុងគោលបំណងលើកកម្ពស់ខ្សែចង្វាក់និងបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម។ លោករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ ប្រធានក្រុមហ៊ុនប៊ូល័រ លោក ខាលវីន ហ្គ្រីដ័រ (Calvin Grieder) និងនាយកប្រតិបត្តិ លោក ស្តេវហ្វាន ច្រាយប័រ (Stefan Scheiber)  ថា ការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្មនៅកម្ពុជា ជាការងារសំខាន់ និងជាការងារអាទិភាពសម្រាប់កម្...

ប្រធាន និងព្រះរាជអាជ្ញាខេត្តកំពង់ធំ ពន្យល់មន្ត្រីនគរបាលយុត្តិធម៌ពាក់ព័ន្ធ បទល្មើសធនធានធម្មជាតិ និងបទល្មើសសំអាតប្រាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ធំ៖ លោកលាង សួគ៌ ប្រធានសាលាដំបូង និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានបើកកិច្ចប្រជុំ មន្រ្តីនគរបាលយុត្តិធម៌ ដើម្បីបំភ្លឺនៅចំនុចងឿងឆ្ងល់មួយចំនួន ពាក់ព័ន្ធនិង ការទប់ស្កាត់ ការពារបទល្មើសធនធានធម្មជាតិ និងបទល្មើសសំអាតប្រាក់ ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី២៧ខែសីហាឆ្នាំ២០១៩ ជាវេទិការមួយដើម្បី បំភ្លឺនៅចំនុចងឿងឆ្ងល់មួយចំនួន ពាក់ព័ន្ធទៅនិង ការទប់ស្កាត់ ការពារបទល្មើសធនធានធម្មជាតិ និងបទល្មើសសំអាតប្រាក់ តម្រូវឲ្យមន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ រួមគ្នា ការពារនិងបង្រ្កាបបទល្មើស ឲ្យទទួលបានលទ្ធផលល្អប្រសើរ នៅក្នុងខេត្តកំពង់ធំ ។ លោក លាង សួគ៌ ប្រធានសាលា ដំបូងខេត្តកំពង់ធំ បានថ្លែងថា មន្រ្តីនគរបាលយុត្តិធម៌ ទាំងអស់គ្រប់ស្ថានប័ន រួមគ្នាទប់ស្កាត់ការពារ ធនធានធម្មជាតិ ដោយសហការគ្នាឲ្យបានល្អ ក្នុងការ អនុវត្តច្បាប់ ជាពិសេសត្រូវធ្វើការស៊ើបអង្កេត បទល្មើសសំអាតប្រាក់ ដែលជាបទល្មើស ដែលប្រមុខរាជរ...
ក្រសួងកសិកម្ម និងអង្គការ APFNet បន្តគាំទ្រគម្រោងគ្រប់គ្រង ស្ថារ និងអភិវឌ្ឍន៍ធនធានព្រៃឈើកម្ពុជាឡើងវិញ

ក្រសួងកសិកម្ម និងអង្គការ APFNet បន្តគាំទ្រគម្រោងគ្រប់គ្រង ស្ថារ និងអភិវឌ្ឍន៍ធនធានព្រៃឈើកម្ពុជាឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
    ភ្នំពេញ៖ លោករដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Zhao Shucong នាយកអង្គការលេខាធិការដ្ឋានបណ្តាញអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព (APFNet) ដែលមានស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងវិស័យព្រៃឈើ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ។ លោករដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិនដែលបានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់លើគម្រោងអភិវឌ្ឍវិស័យព្រៃឈើកម្ពុជា។ ក្នុងទិសដៅស្តារ គ្រប់គ្រង និងអភិវឌ្ឍព្រៃឈើជាតិឡើងវិញ ។ លោកបានបន្ថែមថា ក្រសួងដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ បានកំណត់យកទិសដៅទាំងនោះជាអាទិភាព និងកំពុងខិតខំប្រឹងប្រែងជំរុញជាខ្លាំង ដោយបានយកអភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍" មកអនុវត្ត។ លោក Zhao Shucong បានជម្រាបថា ដើម្បីពិនិត្យវឌ្ឍនភាពរបស់គម្រោងដែលអង្គ...
ក្រសួងទេសចរណ៍ ​ណែនាំពង្រឹងគុណភាព​​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ

ក្រសួងទេសចរណ៍ ​ណែនាំពង្រឹងគុណភាព​​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ ខែសីហានេះបានចេញ​សារាចរ​ណែនាំ ស្តីពី​ការរៀបចំ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ នា​ថ្ងៃទី ២៧-២៨-២៩ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ​។​ ក្រសួងទេសចរណ៍ បានធ្វើ​ការណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ទាំងអស់ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ជួសជុល និង​កែលំអ​ផ្លូវ​ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ ឲ្យបាន​ល្អប្រសើរ ពិសេស​រៀបចំ​វត្ត​អារាម​ដែលមាន​សក្តានុពល​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ អាច​ស្វែងយល់​ពី​ប្រវត្តិ និង​ទំនៀម​ទំលាប់​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្របៃណីជាតិ​។   រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវធ្វើ​របាយការណ៍​ប្រចាំថ្ងៃ និង​បូកសរុប​ស្ថិតិ​ភ្ញៀវទេសចរ​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ទាំងបី​ថ្ងៃ រួច​ផ្ញើមក​ក្រសួង​ដើម្បី​ធ្វើការ​បូកសរុប​ជូន​រាជរដ...
សម្តេចតេជោថា​៖ កម្ពុជាមានមហិច្ឆតា​នឹងធ្វើឲ្យប្រទេស​គ្មាន​ផ្សែង​បារី​

សម្តេចតេជោថា​៖ កម្ពុជាមានមហិច្ឆតា​នឹងធ្វើឲ្យប្រទេស​គ្មាន​ផ្សែង​បារី​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាធ្វើយ៉ាងណាកែប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមួយដែលមិនមានផ្សែងបារី ។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបនាយ​កអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកវេជ្ជបណ្ឌិត Takeshi Kasai នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ។ សម្តេចតេជោរបានបន្ថែមថា កម្ពុជាក៏មានទិសដៅផងដែរថា នៅក្នុងឆ្នាំ២០២៥ នេះ នឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់នៅកម្ពុជា។ សម្តេចបន្តថា កម្ម​វិធីរបបសន្តិសុខសង្គម ដែលកម្ពុជាកំពុងតែជំរុញ ហើយតាមរយៈកម្មវិធីនេះរាជរដ្ឋាភិបាលសង្ឃឹមថា នឹងជួយកាត់បន្ថយមិនឱ្យមានជំងឺរាតត្បាតដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថាបើប្រជាពលរដ្ឋមានអាហារូបត្ថម្ភល្អហើយ គឺជំងឺរាតត្បាតក៏វាត្រូវកាត់បន្ថយផងដែរ។ លោកវេជ្ជបណ្ឌិត Takeshi Kasai បានកត់សម្គាល់ថា ប្រជាពលរដ្ឋកម្ពុជានៅពេលនេះមានអាយុវែងជាងកាលពីទសវត្សរ៍មុនៗ។ នាយកអង្គការ WHO ប្រចាំតំបន...
លោកឧកញ៉ា ឡូវ ហ៊ឹង ស្នើ​​ឲ្យ​​អាជ្ញាធរពន្លឿនធ្វើសៀវភៅគ្រួសារដល់ពលរដ្ឋឲ្យទាន់​ពេល​វេលា​​​

លោកឧកញ៉ា ឡូវ ហ៊ឹង ស្នើ​​ឲ្យ​​អាជ្ញាធរពន្លឿនធ្វើសៀវភៅគ្រួសារដល់ពលរដ្ឋឲ្យទាន់​ពេល​វេលា​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជាបានស្នើសុំដល់អាជ្ញាធរឃុំ ទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ពន្លឿន​ការ​ធ្វើ​សៀវភៅគ្រួសារ និង​អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ ដែលរស់នៅទីនោះ ឲ្យបានទាន់​ពេល​វេលា​ ខណៈសព្វថ្ងៃពួកគាត់បានធ្វើយូរហើយតែអាជ្ញាធរមិនសូវអើពើនោះទេ​​​។ លោកឧកញ៉ាបាន លើកឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​កាលពី​ព្រឹកថ្ងៃទី២៥ ខែសីហានេះ​​​ថា ក្នុងនាម​អាជ្ញាធរ​គួរតែ​​យក​ចិត្តទុកដាក់បំរើសេវាសាធារណៈ​ដល់​ពល​រដ្ឋ​ឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យពួក​គាត់​អាក់​អន់​ចិត្ត ហើយក៏ស្របតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំកំពូលៗនាពេលកន្លងមកផងដែរ។ លោកឧកញ៉ាបានមានប្រសាសន៍ថា«ប្រជាពលរដ្ឋទូទាំងប្រទេសបានកំពុងទុកចិត្តយ៉ាងខ្លាំង ចំពោះការដឹក​​​នាំ​របស់​រាជរដ្ឋាភិបាលបច្ចុប្បន្ន ដោយសារតែការដឹកនាំមានសុខសន្តិភាពន...
សាលា​រាជធានី​ភ្នំពេញគ្រោងសាងសង់​ស្ពាន​អាកាស​ថ្មើរជើង២នៅ​មហាវិថី​ម៉ៅ​សេទុង​

សាលា​រាជធានី​ភ្នំពេញគ្រោងសាងសង់​ស្ពាន​អាកាស​ថ្មើរជើង២នៅ​មហាវិថី​ម៉ៅ​សេទុង​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសឲ្យដឹង​ពី​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង ២​ទៀត នៅ​មហាវិថី​ម៉ៅ​សេទុង​។ គម្រោង​ទី​១ មាន​ទីតាំង​ស្ថិតនៅ​ខាងកើត​សាលាបឋមសិក្សា​សន្ធរម៉ុក និង​គម្រោង​ទី​២ មាន​ទីតាំងនៅ​ខាងលិច​ផ្សារ​ដើម​គរ​។​ ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនទាន់​ប្រកាស​លម្អិត​ពី​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​នេះ ថា​នឹង​ដំណើរការ​សាងសង់ នៅពេលណា​នោះទេ​។​ សាលា​រាជធានី​ភ្នំពេញ បាន​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ថា “​ប្រទេសជាតិ មានការ​អភិវឌ្ឍន៍​កាន់តែ​រីកចំរើន ទីក្រុង​កាន់តែ​ស៊ីវីល័យ​! រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ពីរ​ទីតាំង សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឆ្លងកាត់​តំបន់​នោះ​ប្រកបដោយ​សុវត្ថិភាព​”​។​ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ លើកឡើងថា “​គម្រោង​ទីមួយ មាន​ទីតាំង​ស្ថិតនៅលើ​...
លោកស្រីយូ​ ចន្ថា៖ ការអនុវ​ត្តដីកាសម្រេច​រក្សាការពា​ររបស់សាលាដំ​បូងខេត្តព្រះ​សីហនុ​ជារឿងអយុត្តិធម៌

លោកស្រីយូ​ ចន្ថា៖ ការអនុវ​ត្តដីកាសម្រេច​រក្សាការពា​ររបស់សាលាដំ​បូងខេត្តព្រះ​សីហនុ​ជារឿងអយុត្តិធម៌

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖លិខិតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ មិនមានប្រសិទ្ធិភាពទប់ស្កាត់ ចំពោះការអនុវត្តដីការក្សាការពាររបស់អាជ្ញាសាលារបស់សាលាដំបូងខេត្តព្រះសីហនុនិងមន្ទីរនគរូបនីយកម្មសំណង់និងសុយោដី ខេត្តព្រះសីហនុ បានឡេីយ ។ លោកស្រី យូ ចន្ថា ក៍បានអង្វរសូមឲ្យលោកប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុមេត្តាបង្កេីតគណ:កម្មាធិការស្រាវជ្រាវអំពីការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១៤៩៣ស្ថិតនៅក្នុងភូមិ១ សង្កាត់ ៣ ក្រុងព្រះសីហនុយោងទៅលេីចំណារដ៍ខ្ពង់ខ្ពស់របស់ លោកជា សុផារ៉ា ចុះថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១៩ ជាមុនសិនមុនរុះរេីសំណង់នេះ តែអ្វីៗលោកប្រធានមន្ទីរសុយោដីមិនអនុវត្តតាមចំណាររបស់ឧបនាយករដ្ឋមន្ត្រីលោកជា សុផារ៉ា ឲស្របទៅតាមនិតិវិធីជាធរមាននោះឡើយ។ កាលពីថ្ងៃទី២០ ខែ សីហា លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ បានចេញលិខិតមួយជ...
រដ្ឋាភិបាលកម្ពុជាសម្រេច​​បង្កក​ទ្រព្យសម្បត្តិ​​បុគ្គលដែលពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ

រដ្ឋាភិបាលកម្ពុជាសម្រេច​​បង្កក​ទ្រព្យសម្បត្តិ​​បុគ្គលដែលពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ​ភ្នំពេញ​៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេច​ប្រើ​វិធានការ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្រៅពី​ការផ្តន្ទាទោស និង​ពិន័យ​ជា​ប្រាក់​។ ឈ្មោះ​ឧក្រិដ្ឋជន​ព្រៃឈើនឹងត្រូវ​បាន​ចារ​លើ​ថ្ម ដាក់​តាំងនៅ​កន្លែង​ប្រព្រឹត្តិ​បទល្មើស​ផងដែរ​។ ​ យោងតាម​លិខិត​ចុះ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ជូន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានឃើញ និង​ឯកភាព​លើ​របាយការណ៍ ស្តីពី លទ្ធផល​នៃ​ការត្រួតពិនិត្យ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដូចខាងក្រោម​៖ ១-​មោឃភាព ឬ​លុបចោល​នូវ​លិខិត...