កម្ពុជា-ចិននឹងផ្គូរផ្គង់ដៃគូធុរកិច្ចទេសចរណ៍រវាងក្រុមហ៊ុនចិននិងក្រុមហ៊ុនការីទេសចរណ៍កម្ពុជា
កម្ពុជា-ចិននឹងនាំមកនូវវេទិកា «Business Matching Between Tour Operators of Cambodia and China» ឬហៅថា វេទិកាផ្គូរផ្គង់ដៃគូធុរកិច្ ចទេសចរណ៍ រវាងក្រុម ហ៊ុនការីទេសចរណ៍ចិន(អ្នកទិញ)ចំនួន៥០ ក្រុមហ៊ុនជាមួយក្រុម ហ៊ុនការីទេសចរណ៍ កម្ពុជា(អ្នកលក់)ចំនួន៥០ក្រុមហ៊ុនផងដែរ។
ដើម្បីអបអរសាទរ «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩» រដ្ឋាភិបាលសា ធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍ របស់ ខ្លួន ដឹកនាំដោយ ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍រួមជាមួយ បេសក ជនចិនប្រមាណ ២ពាន់នាក់ឱ្យធ្វើដំណើរមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី០២-០៨ ខែមិថុនា។
ក្នុងចំណោម២ ពាន់នាក់នោះបានធ្វើដំណើរមកដល់ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបនិងភ្នំពេញជាបណ្តើរៗហើយ។ ចំណែក លោក ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួង វប្បធម៌ និងទេសចរណ៍ចិនជួបពិភាក្សាជាមួយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងលោក អ៊ុក សុជាតិ រដ្...








