ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាឲ្យទេសចរណ៍ និងវប្បធម៌ចិន-កម្ពុជា ឆ្នាំ២០១៩នេះមានភាពរស់រវើក

សម្តេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាឲ្យទេសចរណ៍ និងវប្បធម៌ចិន-កម្ពុជា ឆ្នាំ២០១៩នេះមានភាពរស់រវើក

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន នាព្រឹកថ្ងៃពុធ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា គ.ស ២០១៩ នេះ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ លោក ឡ ស៊ូកាង បានសំដែងនូវការអបអរសាទរចំពោះសម្តេចតេជោ ដែលបានទទួល ជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកន្លងមក។ លោកបានមានប្រសាសន៍ថា ក្នុងជំនួបរវាងសម្ដេចជាមួយនឹងឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង គឺបានចង្អុលនូវផ្លូវដ៏ត្រឹមត្រូវ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ដោយឡែកក្នុងជំនួបជាមួយនឹង ឯកឧត្តម លី ខឺឈាំង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួននោះគឺអនុវត្តទៅតាមការចង្អុល បង្ហាញដ៏ត្រឹមត្រូវរបស់ប្រធានាធបតី ស៊ី ជិនពីង។ លោកបានបន្តទៀតថាដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះជាណាចក្រកម្ព...
តុលាការកំពូលវែណេស៊ុយអេឡា បង្កកសាច់ប្រាក់ និងហាមមេបក្សប្រឆាំងមិនឲ្យចេញក្រៅប្រទេស

តុលាការកំពូលវែណេស៊ុយអេឡា បង្កកសាច់ប្រាក់ និងហាមមេបក្សប្រឆាំងមិនឲ្យចេញក្រៅប្រទេស

សង្គម និងកម្សាន្ត
តុលាការកំពូលរបស់ប្រទេសវែណេស៊ុយអេឡា បានសម្រេចបង្កកសាច់ប្រាក់របស់លោក Juan Guaido ដែលជាប្រធានគណបក្សប្រឆាំង និងជាប្រធានរដ្ឋសភានៃប្រទេសនេះ នៅក្នុងធនាគារមិនឲ្យដកយកទៅប្រើប្រាស់បាន ។ លោកJuan Guaido ក៏ត្រូវបាន តុលាការកំពូលរបស់ប្រទេសនេះ ដាក់បម្រាមមិនឲ្យធ្វើដំណើរចេញទៅក្រៅប្រទេសផងដែរ ។សេចក្តីសម្រេចទាំងពីរករណីលើ លោក Juan Guaido នេះ ត្រូវបានធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វែណេស៊យអេឡា លោក Tarek William Saab បានប្រកាសដាក់សម្ពាធលើមេបក្សប្រឆាំងរូបនេះអោយកាន់តែខ្លាំងថែមទៀត ៕...
សហរដ្ឋអាមេរិកជឿថា កូរ៉េខាងជើងទំនងជាមិនបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនទេ

សហរដ្ឋអាមេរិកជឿថា កូរ៉េខាងជើងទំនងជាមិនបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនទេ

សង្គម និងកម្សាន្ត
កូរ៉េខាងជើង ទំនងជាមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួននោះទេ ទោះបីជាមេដឹកនាំរបស់ប្រទេសនេះ ចង់ជួបចរចាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ នេះបើតាមការលើកឡើងរបស់នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក លោក Dan Coats ។ លោក Dan Coats បានឲ្យដឹងថា កូរ៉េខាងជើងក៏កំពុងមានសកម្មភាពផលិតគ្រាប់មីស៊ីលបាលីស្ទិក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែរ ខណៈដែលប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសចង់ជួបចរចាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ គិតចាប់តាំងពីដើមឆ្នាំ២០១៨រហូតដល់ដើមឆ្នាំ២០១៩នេះ ស្ថានភាពនៅឧបទ្វីបកូរ៉េបានស្ងប់ស្ងាត់ ដោយសារកូរ៉េខាងជើងមិនបានបាញ់សាកល្បងមីស៊ីលសូម្បីតែមួយគ្រាប់ ៕  ...
ជនអន្តោប្រវេសន៍រាប់រយនាក់ បន្តឆ្លងកាត់ព្រំដែនម៉ិកស៊ិកចូលទឹកដីសហរដ្ឋអាមេរិក

ជនអន្តោប្រវេសន៍រាប់រយនាក់ បន្តឆ្លងកាត់ព្រំដែនម៉ិកស៊ិកចូលទឹកដីសហរដ្ឋអាមេរិក

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ CNN បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី២៨ ខែមករា ដើមសប្តាហ៍នេះ ជនអន្តោប្រវេសន៍ចំនួន២៤២នាក់ ដែលភាគច្រើនជាជនជាតិ កាតេម៉ាឡា បានធ្វើដំណើរឆ្លងកាត់ព្រំដែនប្រទេសម៉ិកស៊ិកចូលទៅកាន់ទឹកដីអាមេរិក ។ សូមរំលឹកថា កាលពីសប្តាហ៍មុន ក៏មានជនអន្តោប្រវេសន៍ចំនួន៣៧៥នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាហ្រ្វិកកណ្តាល បានឆ្លងកាត់ព្រំដែនប្រទេសម៉ិកស៊ិកចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកផងដែរ ។ ចាប់តាំងពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ត្រាំ បានចាត់វិធានការយ៉ាងតឹងតែង លើការទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងទឹកដីអាមេរិក ជាពិសេសតាមច្រកព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ។ ទោះបីជាមានចំណាត់ការតឹងតែងយ៉ាងណាក៏ដោយ ក៏ក្នុងរដ្ឋការរបស់លោក ត្រាំ នេះ គេសង្កេតឃើញមានជនអន្តោប្រវេសន៍ខុសច្បាប់ច្រើនបំផុត មកពីជុំវិញពិភពលោក បានធ្វើដំណើរចូលទៅក្នុងទឹកដីអាមេរិក ៕...
ក្រសួងយុត្តិធម៌អាមេរិក ចេញសេចក្តីប្រកាសពីការចោទប្រកាន់ក្រុមហ៊ុន Huawei ចិន ពីបទឧក្រិដ្ឋ

ក្រសួងយុត្តិធម៌អាមេរិក ចេញសេចក្តីប្រកាសពីការចោទប្រកាន់ក្រុមហ៊ុន Huawei ចិន ពីបទឧក្រិដ្ឋ

សង្គម និងកម្សាន្ត
  ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក បានសម្រេចចោទប្រកាន់បទឧក្រិដ្ឋកម្មលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន ពីបទលួចយកឯកសារសម្ងាត់ស្តីពីពាណិជ្ជកម្មរបស់អាមេរិក និងការរំលោភបំពាន់លើទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ ការចោទប្រកាន់របស់ក្រសួងយុត្តិធម៌អាមេរិក ត្រូវបានធ្វើឡើងខណៈដែលអ្នកតំណាងរបស់ប្រទេសចិន និងអាមេរិក កំពុងជួបចរចាគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងខាងពាណិជ្ជកម្ម ដែលបានអូសបន្លាយជាច្រើនខែហើយ ។ សូមរំលឹកថា កាលពីថ្ងៃទី០១ ខែធ្នូ ចុងឆ្នាំ២០១៨កន្លងទៅ ប៉ូលីសកាណាដា បានចាប់ខ្លួនប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ាន់ចូវ ទៅតាមការទាមទាររបស់សហរដ្ឋអាមេរិក ដែលរុញច្រានអោយមានភាពតានតឹងរវាងកាណាដា ចិន និងអាមេរិក ៕...
 លោកស៊ុន​ ចាន់​ថុ​ល​៖​ ព្រមានចំពោះមន្ត្រីស្ថានីយថ្លឹងរថយន្តណា យក​លុយ​ជា​ថ្នូរ​មិន​ថ្លឹង​ទម្ងន់

 លោកស៊ុន​ ចាន់​ថុ​ល​៖​ ព្រមានចំពោះមន្ត្រីស្ថានីយថ្លឹងរថយន្តណា យក​លុយ​ជា​ថ្នូរ​មិន​ថ្លឹង​ទម្ងន់

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖​ ស៊ុន ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៩​នេះ​ បាន​ព្រមាន​ប្រធាន​ស្ថានីយ​ថ្លឹង​រថយន្ត​នានា​ ឲ្យ​ឈប់​យក​លុយ​សូកប៉ាន់​ពី​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ ដើម្បី​ជា​ថ្នូរ​មិន​ឲ្យ​រថយន្ត​លើ្ម​ស​ច្បាប់​ឡើង​លើ​ជញ្ជីង​។​ ​លោកទេសរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ទៀត​ថា​ មន្ត្រី​បម្រើ​ការ​នៅ​តាម​ស្ថានីយ​ថ្លឹង​ជញ្ជីង​ ត្រូវ​ធ្វើការ​ឱ្យ​បាន​ម៉ត់ចត់​ ដោយ​ឲ្យ​ឡាន​ឡើង​ថ្លឹង​ឱ្យ​បាន​ពិតប្រាកដ​ ហើយ​បើ​រក​ឃើញ​ថា​ ផ្ទុក​លើស​ទម្ងន់​ ត្រូវ​តែ​ផាកពិន័យ​ មិន​អាច​ឱ្យ​គេ​ឆ្លងកាត់​ ដោយ​មិន​ថ្លឹង​ ឬ​ថ្លឹង​ហើយ​យក​លុយ​គេ​ឡើយ​។​ ​លោក ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ថ្លែង​បែប​នេះ​ ក្រោយ​ពី​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្...
ប្រធានាធិបតីវែណេស៊ុយអេឡាទៅពិនិត្យមូលដ្ឋានយោធា ក្រោយអាមេរិកគាំទ្របក្សប្រឆាំង

ប្រធានាធិបតីវែណេស៊ុយអេឡាទៅពិនិត្យមូលដ្ឋានយោធា ក្រោយអាមេរិកគាំទ្របក្សប្រឆាំង

សង្គម និងកម្សាន្ត
  លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីរបស់ប្រទេសវែណេស៊ុយអេឡា បានចុះទៅពិនិត្យមើលមូលដ្ឋានយោធាមួយចំនួននៅទូទាំងប្រទេស ខណៈដែលវិបត្តិនយោបាយបានកើនឡើងនៅក្នុងប្រទេសនេះ ។ ក្នុងដំណើរចុះពិនិត្យមូលដ្ឋានយោធានេះ លោក ម៉ាឌូរ៉ូ បានថ្កោលទោសយ៉ាងខ្លាំងចំពោះលោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលព្យាយាមរុញច្រានប្រទេសនេះឲ្យមានភាពវឹកវរ តាមរយៈការប្រកាសទទួលស្គាល់ប្រធានបក្សប្រឆាំង និងជាប្រធានរដ្ឋសភារបស់ប្រទេសនេះជាប្រធានាធិបតីស្របច្បាប់ ។ សូមបញ្ជាក់ថា ស្របពេលគ្នាជាមួយដំណើរចុះពិនិត្យមូលដ្ឋានយោធារបស់លោក ម៉ាឌូរ៉ូ នេះដែរ ក្រសួងការពារជាតិវែណេស៊ុយអេឡា បានចេញសេចក្តីប្រកាសមួយទាក់ទិននឹងការបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាធំដែលនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ៕...
ឆ្នាំ២០១៨កន្លងទៅ កម្ពុជា-អាមេរិក សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣លានដុល្លារសហរដ្ឋអាមេរិក

ឆ្នាំ២០១៨កន្លងទៅ កម្ពុជា-អាមេរិក សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣លានដុល្លារសហរដ្ឋអាមេរិក

សេដ្ឋកិច្ច និងវិនិយោគ
  ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណ ៣,៣១លានដុល្លារអាមេរិក បានកើនឡើង ២៧% ធៀបនឹងឆ្នាំ២០១៧ ដែលមានត្រឹមតែ ២,៦១លានដុល្លារអាមេរិក ក្នុងនោះ ការចេញរបស់កម្ពុជា មានតម្លៃ ២,៨៨លានដុល្លារ និងនាំចូលមានតម្លៃ ៤២៦លានដុល្លារ ធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំលំដាប់ទីពីររបស់កម្ពុជា។ លោក ប៉ាន សូរស័ក្តិ បានថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ លើកទី៥ ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក (5th TIFA) កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ លោករដ្ឋមន្រ្តីបានអះអាងថា កម្ពុជាអរគុណ រដ្ឋអាមេរិក ដែលបានផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ GSP សម្រាប់ទំនិញកាបូបដាក់សម្ភារៈធ្វើដំណើរ និងជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការអភិវឌ្ឍច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម, ការសិក្សាលទ្ធភាពអនុវត្តកិច្ចព្រមព្រៀ...
 បណ្តេញ​ជនជាតិ​ចិន ៦៩​នាក់ ចេញពីកម្ពុជា

 បណ្តេញ​ជនជាតិ​ចិន ៦៩​នាក់ ចេញពីកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ជនជាតិចិន៦៩នាក់ត្រូវបានចាប់ខ្លួន នៅខេត្តស្វាយរៀង ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទ ដើម្បីជំរិតទារប្រាក់។ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ប៉ូលិសអន្តោប្រវេសន៍ បានបណ្តេញជនជាតិចិនទាំងនោះ ចេញពីកម្ពុជា។ ចិន បានប្រើប្រាស់យន្តហោះ ២គ្រឿង មកទទួលយកជនជាតិចិនទាំង ៦៩ នាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោកឧត្ដមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ឲ្យដឹងថា ជនជាតិចិនប្រុសស្រីទាំង ៦៩នាក់ ដែលត្រូវបានបញ្ជូនចេញទៅប្រទេសដើមវិញ នៅព្រឹកនេះ គឺពាក់ព័ន្ធករណីក្លែងបន្លំ តាមប្រព័ន្ធទូរគមនាគមន៍ ដោយពួកគេយកកម្ពុជា ជាទីជម្រកលួចលាក់ជ្រកកោន ហើយប្រព្រឹត្តិបទល្មើសក្លែងបន្លំ ដោយខុសច្បាប់ លើប្រជាជនចិនដូចគ្នា។ គួរបញ្ជាក់ថា ជនជាតិចិនប្រុសស្រីទាំង ៦៩នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃអគ្...
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក FBI ចាប់ខ្លួនអតីតទីប្រឹក្សារបស់លោកដូណាល់់ ត្រាំ

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក FBI ចាប់ខ្លួនអតីតទីប្រឹក្សារបស់លោកដូណាល់់ ត្រាំ

សង្គម និងកម្សាន្ត
  ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ FBI របស់សហរដ្ឋអាមេរិក បានចាប់ខ្លួនអតីតទីប្រឹក្សារបស់លោកត្រាំ គឺលោក Roger Stone ដោយចោទប្រកាន់អតីតទីប្រឹក្សារូបនេះ ពីបទទទួលជំនួយពីរុស្ស៊ី ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោឲ្យលោក ត្រាំ ។ FBI នៅតែស៊ើបអង្កេតនៅឡើយលើករណីចោទប្រកាន់របស់មន្ត្រីរបស់គណបក្សប្រជាធិបតេយ្យ ដែលបានចោទប្រកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពីបទលួចលាក់មានទំនាក់ទំនងជាមួយមេដឹកនាំរបស់ប្រទេសរុស្ស៊ី ដើម្បីជួយឲ្យលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ។ ជាការឆ្លើយតបវិញ លោក ត្រាំ បានសរសេរសារតាមប្រព័ន្ធ Twitter របស់លោក ដោយចោទប្រកាន់លោកស្រី ហ៊ីឡារី គ្លីនតុន ដែលជាអតីតបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ពីបទលួចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំរបស់ប្រទេសរុស្ស៊ី គឺមិនមែនរូបលោកទេ ៕...