ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក ដូណាល់ ត្រាំ គោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush

លោក ដូណាល់ ត្រាំ គោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ដែលបានទទួលមរណភាព។ លោក George H.W. Bushបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៩៤ឆ្នាំកាលពីថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ។ សូមរំលឹកថា លោក George H.W. Bush គឺជាប្រធានាធិបតីអាមេរិកទី៤១ ដោយលោកបានកាន់អំណាចជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២០ខែមករា ឆ្នាំ១៩៨៩ដល់ថ្ងៃទី២០ ខែមករាឆ្នាំ១៩៩៣ ៕...
លោកបណ្ឌិត ថោង ខុនថា«សន្ដិភាពទើបបរទេសនាំទាំងគ្រួសារមករត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ»

លោកបណ្ឌិត ថោង ខុនថា«សន្ដិភាពទើបបរទេសនាំទាំងគ្រួសារមករត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ»

សង្គម និងកម្សាន្ត
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះជោគជ័យថ្មីនេះនឹងបានថ្លែងថាដោយសារកម្ពុជាមានសន្ដិភាពពេញលេញទើបមានកំណើនភ្ញៀវបរទេសច្រើនរហូតមានអ្នកនាំទាំងគ្រួសារមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោកបណ្ឌិតបានថ្លែងថា«ខ្ញុំឃើញទិដ្ឋភាពមួយដ៏ល្អ ដោយភ្ញៀវបរទេសមករត់ហ្នឹង ខ្ញុំបានដើរសំណេះសំណាល់ពួកគាត់ខ្លះគាត់បាននាំយកទាំងកូនខ្លះទាំងគ្រួសារ ហើយសុទ្ធតែបានអរគុណចំពោះការរៀបចំនេះពិសេសភាគច្រើន មកពីអង់គ្លេស អាមេរិក និងបារាំងជាដើម»។ លោករដ្ឋមន្ត្រីលើកឡើងថា«ពីមួយឆ្នាំទៅមួយឆ្នាំការរៀបចំរបស់យើង បានកាន់តែល្អ ពិសេសគឺគេដឹងថា ស្រុកទេសយើងមានសុខសន្ដិភាពដ៏ល្អ ដែលគ្រប់ទីកន្លែងទាំងអស់ពោរពេញញដោយសុខសន្ដិភាព ដូច្នេះពួកគាត់បានសន្យានឹងមកដល់ចូលរួមបន្ដបន្ទាប់ទៀតក៏ដូចជាផ្សព្វផ្សាយដល់មិត្តភ័ក្រ និងបងប្អូនមកលេងនៅកម្ពុជាផងដែរ»។ លោករដ្ឋមន្ដ្រីពន្យល់ថា ទិវារត់ប្រណាំងអន្ដរជាតិឆ...
រដ្ឋមន្ត្រីក្រសួងកសិកម្មលើកឡើងពីវិធានការទប់ស្កាត់ការនាំចូលសត្វនិងអនាម័យសត្វ

រដ្ឋមន្ត្រីក្រសួងកសិកម្មលើកឡើងពីវិធានការទប់ស្កាត់ការនាំចូលសត្វនិងអនាម័យសត្វ

សង្គម និងកម្សាន្ត
លោករដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកសលពីថ្ងៃទី៤ខែវិច្ឆិកានេះ ពីការវិវឌ្ឍន៍រីកចម្រើនលើវិស័យផលិតកម្មសត្វនិងពីស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វរិក(African Swine Fever)ដែលកំពុងរាតត្បាតនៅប្រទេសចិន។ រដ្ឋមន្ត្រីបានបន្ថែមថា ការរីកចម្រើនលើវិស័យផលិតកម្មចិញ្ចឹមសត្វជាពិសេសផលិតកម្មជ្រូកដែលរក្សាបាននូវតម្លៃមួយសមរម្យដែលទាំងអ្នកចិញ្ចឹម អាជីវករ និងអ្នកបរិភោគអាចទទួលយកបាននេះគឺជាយុទ្ធសាស្រ្តឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល។ រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើឲ្យសមាគមអ្នកចិញ្ចឹមសត្វខិតខំបន្ថែមទៀតតាមរយ:ការអនុវត្តបែបប្រពលវប្បកម្មចិញ្ចឹមសត្វធានាបាននូវនិរត្តរភាពនៃការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព អនាម័យ និងជាពិសេសសុវត្ថិភាពសាធារណឆ្លើយតបឲ្យបានតាមស្តង់ដារទីផ្សារសម្រាប់ការប្រកួតប្រជែង។ ក្រសួងកសិកម្មងនិសហការដល់វិស័យឯកជនដែលមានបំណងវិយោគសាងសង់សត្តឃាតដ្ឋានសត្វ ពិសេសសត្តឃាតដ្ឋានជ្រូកដើម្បើលើកកម្ពស់កម្រិតគុ...
សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkor

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkor

សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បានថ្លែងក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor)។ សម្តេចបានរំលឹកថា ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ ក្នុងគោលបំណងសំខាន់ដើម្បីអបអរសាទរភាពភាពជោគជ័យដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្សនិងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោកនិងបង្ហាញពីមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ។ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ សម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ បណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រ...
អ៊ុយក្រែនអំពាវនាវដល់មេដឹកនាំអាល្លឺម៉ង់ឲបញ្ជូនកងទ័ពជើងទឹកទៅប្រចាំការនៅសមុទ្រខ្មៅទប់ទល់ជាមួយរុស្ស៊ី

អ៊ុយក្រែនអំពាវនាវដល់មេដឹកនាំអាល្លឺម៉ង់ឲបញ្ជូនកងទ័ពជើងទឹកទៅប្រចាំការនៅសមុទ្រខ្មៅទប់ទល់ជាមួយរុស្ស៊ី

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន លោក Petro Poroshenko បានអំពាវនាវដល់លោកស្រីអធិការបតីរបស់ប្រទេសអាល្លឺម៉ង់ Angela Merkel អោយបញ្ជូនកងទ័ពជើងទឹករបស់ខ្លួន ទៅប្រចាំការនៅសមុទ្រខ្មៅ ដើម្បីទប់ទល់ជាមួយកងទ័ពរបស់ប្រទេសរុស្ស៊ី ។ ការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានធ្វើឡើងក្រោយពីកងទ័ពជើងទឹកអ៊ុយក្រែន និងរុស្ស៊ី បានប៉ះទង្គិចគ្នានៅក្នុងសមុទ្រខ្មៅ ។ សូមបញ្ជាក់ជូនថា តំបន់សមុទ្រ Azov គឺជាតំបន់សមុទ្រស្ថិតនៅក្នុងសមុទ្រខ្មៅ និងជាដែនទឹករបស់តំបន់ គ្រីមៀរ ដែលបានផ្តាច់ខ្លួនពីអ៊ុយក្រែនទៅខាងរុស្ស៊ីកាលពីឆ្នាំ២០១៤កន្លងទៅ ៕...
អាមេរិកវាយប្រហារលើក្រុមរដ្ឋអ៊ីស្លាម ISIS ប៉ុន្តែកងកម្លាំងរដ្ឋាភិបាលស៊ីរីថាវាយប្រហារលើទីតាំងរបស់ខ្លួន

អាមេរិកវាយប្រហារលើក្រុមរដ្ឋអ៊ីស្លាម ISIS ប៉ុន្តែកងកម្លាំងរដ្ឋាភិបាលស៊ីរីថាវាយប្រហារលើទីតាំងរបស់ខ្លួន

សង្គម និងកម្សាន្ត
អាមេរិកវាយប្រហារលើក្រុមរដ្ឋអ៊ីស្លាមISISប៉ុន្តែកងកម្លាំងរដ្ឋាភិបាលស៊ីរីថាវាយប្រហារលើទីតាំងរបស់ខ្លួន។ កងកម្លាំងរដ្ឋាភិបាលរបស់ប្រទេសស៊ីរី បានបង្ហាញនូវការខឹងសម្បាយ៉ាងខ្លាំងចំពោះកងកម្លាំងយោធាអាមេរិក និងសម្ព័ន្ធមិត្ត ដែលបានវាយប្រហារតាមយន្តហោះ លើទីតាំងរបស់ខ្លួន ។ ចំណែកមេទ័ពអាមេរិក ដែលបានដឹកនាំប្រតិបត្តិការទម្លាក់គ្រាប់បែកនោះ បានអះអាងថា ខ្លួនមិនបានទម្លាក់គ្រាប់បែកលើកងកម្លាំងរដ្ឋាភិបាលស៊ីរីទេ គឺទម្លាក់លើទីតាំងរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ។...
អាមេរិកមិនប្រើអាវុធខ្លាំងទេក្នុងសង្គ្រាមប៉ុន្តែនឹងប្រើអាវុធឆ្លាតនិងមានប្រសិទ្ធភាព

អាមេរិកមិនប្រើអាវុធខ្លាំងទេក្នុងសង្គ្រាមប៉ុន្តែនឹងប្រើអាវុធឆ្លាតនិងមានប្រសិទ្ធភាព

សង្គម និងកម្សាន្ត
ក្រុមអ្នកវិទ្យាសាស្ត្រខាងវិស័យយោធាអាមេរិកបានអភិវឌ្ឍន៍មីស៊ីល Harpoon ទំនើបនិងបាញ់ចំគោលដៅបំផុត ។ អ្នកជំនាញខាងអាវុធម្នាក់បានអោយដឹងថា មីស៊ីល Harpoon គឺជាប្រភេទមីស៊ីលឆ្លាត (Smart missile) និងមានប្រសិទ្ធភាព ។ Harpoon ឫអាវុធឆ្លាត (Smart weapon) អាចបាញ់ពីលើដីទៅអាកាសក៏បាន អាចបាញ់ពីអាកាសទៅលើដីក៏បាន និងអាចបាញ់ចេញពីដែនទឹកទៅកាន់ដែនអាកាស និងគោកក៏បាន ៕...
សហព័ន្ធស្រូវអង្ករកម្ពុជាទទូចអោយសហភាពអឺរ៉ុបពន្យាពេលយកពន្ធលើការនាំចូលអង្ករពីកម្ពុជា

សហព័ន្ធស្រូវអង្ករកម្ពុជាទទូចអោយសហភាពអឺរ៉ុបពន្យាពេលយកពន្ធលើការនាំចូលអង្ករពីកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
លោក ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានចាត់តាំង លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចូលជួបពិភាក្សាជាមួយ លោកបណ្ឌិត Ingo Karsten ឯកអគ្គរដ្ឋទូតសហព័ន្ធអាឡឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាស្តីពីករណីសហគមអឺរ៉ុប(EU)គ្រោងដាក់ពន្ធលើការនាំចូលអង្ករពីកម្ពុជា។ លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានរំលឹក ពីស្ថានភាពស្រូវអង្ករនិងពិសេសផ្តោតសំខាន់ទៅលើការស្នើសុំដាក់វិធានការ(Safeguard)របស់សមាជិកសហភាពអឺរ៉ុបមកលើកម្ពុជាថា«មិនបានជួយដល់កម្ពុជានិងបានស្នើសុំសហព័ន្ធអាឡឺម៉ង់ក្នុងការបោះឆ្នោតបដិសេធលើសំណើនេះ​ដែលនឹងធ្វើនាពេលឆាប់ៗខាងមុខ»។ លោកបានមានប្រសាសន៍ថាការលើកឡើងពីចំណុចមិនទាន់គ្រប់ជ្រុងជ្រោយដែលបានលើកឡើងក្នុងសំណើរដាក់ពន្ធលើអង្ករកម្ពុជាដោយអ៊ីតាលីនិងអេស្បាញ និងបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករ ការធ្វើទំនើបកម្មនិងការធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារផ...
សម្តេចតេជោរំលឹកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងថ្ងៃ២ធ្នូ១៩៧៨

សម្តេចតេជោរំលឹកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងថ្ងៃ២ធ្នូ១៩៧៨

សង្គម និងកម្សាន្ត
ថ្ងៃអាទិត្យនេះគឺថ្ងៃ ២ធ្នូប្រហែលក្មួយៗ ចៅៗ និងជនរួមជាតិមួយចំនួន មិនដឹងទេថា តើមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអ្វីខ្លះទាក់ទងនឹងថ្ងៃ២ធ្នូ។ សម្តេចរំលឹកថា«ថ្ងៃនេះ ៣១ឆ្នាំ សម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ និងខ្ញុំបានជួបគ្នាជាលើកទីមួយនៅហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois)ប្រទេសបារាំងដើម្បីចាប់ផ្តើមកិច្ចចចារបង្រួមបង្រួមជាតិជាផ្លូវការ។ ខ្ញុំជាអ្នកជ្រើសរើសថ្ងៃទី២ ខែធ្នូនេះព្រោះវាក៏ជាថ្ងៃដែលក្រុមចលនារបស់ បង ហេង សំរិន បងជា សុីម ថ្នាក់ដឹកនាំផ្សេងទៀតនិងរូបខ្ញុំផ្ទាល់បានរួមគ្នាប្រកាសបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ១៩៧៨ ដែលគិតមកដល់ថ្ងៃនេះគឺចំ៤០ឆ្នាំគត់តែម្តង»។ ត្រង់នេះអ្នកប្រឆាំងនឹងគណបក្សប្រជាជនពិតជាមិនដែលស្វែងយល់ទេហើយបើទោះជាដឹងក៏ធ្វើមិនយល់ដែរត្រង់អត្ថន័យនៃការបង្រួបបង្រួមជាតិសង្គ្រោះជាតិ និង សាមគ្គីភាព ។ ពាក្យទាំង៣នេះ មានអត្ថន័យជ្រាលជ្រៅណាស់ ដែលសូម្បីតែវចនានុក្រមក៏មិនអាចបង្ហាញអស់ដែរ។...
ក្រុមហ៊ុនបញ្ជូនពលករត្រូវធានានូវសុវត្ថិភាពផាសុខភាពភាពដល់ពលករនិង ពលការិនីកម្ពុជា

ក្រុមហ៊ុនបញ្ជូនពលករត្រូវធានានូវសុវត្ថិភាពផាសុខភាពភាពដល់ពលករនិង ពលការិនីកម្ពុជា

សង្គម និងកម្សាន្ត
ក្រុមហ៊ុនបញ្ជូនពលករត្រូវធានានូវសុវត្ថិភាពផាសុខភាពភាពដល់ពលករនិង ពលការិនីកម្ពុជា លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើដល់ក្រុមហ៊ុនមួយនេះត្រូវបន្តការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្របសម្រួលនាំចេញពលករទៅកាន់ទីក្រុងហុងកុងប្រកបដោយជោគជ័យ ដោយគោរពតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ លោករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ដើម្បីធានាបាននូវសុវត្ថិភាពផាសុខភាព ភាពត្រឹមត្រូវសេចក្តីថ្លៃថ្នូពិសេសការធានាបាននូវលក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរឡើងជូនដល់បងប្អូនពលការិនីកម្ពុជាដែលនឹងចេញទៅបម្រើការងារជាជំនួយការផ្ទះនៅទីក្រុងហុងកុង នាពេលខាងមុខឆាប់ៗនេះ។ លោករដ្ឋមន្ត្រីបានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាបានដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ពិសេស ការបន្តពង្រឹងអភិបាលកិច្ទទេសន្តប្រវេសន៍ការងារនិងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី...