ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

លោក លឹម គានហោ បន្តដឹកនាំក្រុមការងារបចេ្ចកទេសតាមដានស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ជំនន់ស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល 

លោក លឹម គានហោ បន្តដឹកនាំក្រុមការងារបចេ្ចកទេសតាមដានស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ជំនន់ស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល 

នយោបាយ, ព័ត៌មានជាតិ
កណ្តាល៖ ព្រឹកថ្ងៃពុធ ១២រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ទៅពិនិត្យ​ និងបញ្ជាការងារអន្តរាគមន៍នៅលើទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលបានកំពុងជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដើម្បីជួយសម្រួលធ្វើយ៉ាងណាបន្ថយការប៉ះពាល់ឲ្យបានជាអតិបរមាដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈម។ ក្នុងដំណើរចុះអន្តរាគមន៍នេះ ក៏មានការចូលរួមពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារ ដើម្បីសហការបច្ចេកទេសដោះស្រាយសម្រួលបន្តការធ្វើដំណើរលើផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤ និងផ្លូវលេខ​២០​អា។ បន្ទាប់ពីភ្លៀងខ្លាំង កាលពីយប់មិញ ក្នុងបរិមាណ១៩៦,៧០មីលីម៉ែត្រ នៅស្ថានីយសាក់សំពៅ បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោតឡើងខ្ពស់ដល់កម្ពស់ទឹកនៅទ្វារទឹកខាងមុខមានកម្រិត៦,៥២ម៉ែត្រ ហូលើទ្វារទឹក...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ នឹងជួបពិភាក្សាការងារជាមួយនឹង លោក​​ វ៉ាង យី (Wang Yi)ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសចិននៅវិមានសន្តិភាពនា ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០នេះ។ ក្នុងជំនួបនោះ លោក វ៉ាង យី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី  លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន និងឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​​​ជាណាចក្រកម្ពុជា។ លោក​​ក៏បានពាំនាំនូវការផ្ដាំសួរសុខទុក្ខពីសំណាក់ប្រជាជនចិនជូនចំពោះសម្ដេចតេជោថែមទាំងបានជូនពរសម្ដេចតេជោឲ្យទទួលបាននូវសុខភាពល្អបរិបូណ៍ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅមុខបន្តទៀត។ លោក​​វ៉ាង យី បានមានប្រសាសន៍បន្តទៀតថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសចិនកាលពីអំឡុង​ខែ​កុម្ភះ​កន្លងទៅនេះ គឺឆ្លុះបញ្ចាំងពីការយកចិត្តទុក...
លោក លឹម គានហោ បន្តបេសកកម្មដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

លោក លឹម គានហោ បន្តបេសកកម្មដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

នយោបាយ, ព័ត៌មានជាតិ
បាត់ដំបង៖ នៅព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងយ៉ាងគំហុកដែលបានហូរបុកផ្តាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ធ្វើឲ្យលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ដំណាំដាំដុះក្នុងភូមិសាស្រ្តខាងលើនេះ និងផ្នែកទំនាបនៅខាងក្រោម។ ការងារនេះ ក៏មានការចូលរួមពីសំណាក់លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ម៉ៅ ចន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករុក្ខគិរី, លោក ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង។ ជារួម ទឹកជំនន់ទឹកភ្លៀងនេះ បានស្រកជាបណ្ដើរៗហើយនៅប៉ែកខាងលើ គឺនៅឃុំបាសាក់ និ...
កម្ពុជានឹងទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ធ្វើឲ្យខេត្តមួយចំនួនជួបគ្រោះទឹកជំនន់

កម្ពុជានឹងទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ធ្វើឲ្យខេត្តមួយចំនួនជួបគ្រោះទឹកជំនន់

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចធ្វើឲ្យបណ្តាខេត្តមួយចំនួនជួបគ្រោះជំនន់ទឹកភ្លៀងផងដែរ។ សេចក្ដីប្រកាសព័ត៌មាននេះ បានលើកឡើងថា «អនុវត្តទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ និងយោងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុបង្ហាញថា កម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាប នឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់។ «លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅកម្ពុជា ភ្លៀងបន្តធ្លាក់ច្រើន ថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខា...
លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកជន់លិចក្រុងពោធិសាត់ និងរកវិធីដោះស្រាយ

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកជន់លិចក្រុងពោធិសាត់ និងរកវិធីដោះស្រាយ

នយោបាយ, ព័ត៌មានជាតិ
ពោធិសាត់៖ នៅវេលាយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិសាត់ អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិសាត់ បានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិសាត់។  សូមជម្រាបជូនថា បន្ទាប់ពីទទួលបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើពីតំបន់ជួរភ្នំក្រវាញក្នុងកំឡុងពេលព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលព្យុះ និងវិសម្ពាធទាបនាប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យទឹកស្ទឹងពោធិសាត់បានឡើងដល់កម្ពស់៥,៥២ម៉ែត្រ លើកកម្ពស់ទឹកប្រុងប្រយ័ត្ន៥ម៉ែត្រ ធ្វើឲ្យជន់លិចក្រុងពោធិសាត់អស់មួយផ្នែក។ ដើម្បីដោះស្រាយ និងបន្ធូរសភាពទឹកស្ទឹងពោធិសាត់ជន់លិចក្រុង លោករដ្ឋមន្រ្តីបានចាត់ឲ្យក្រុមការងា...
តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសអតីតមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេស ដាក់ពន្ធនាគារប្រាំពីរឆ្នាំ និងពិន័យ១០លានរៀល ពីបទប្រព្រឹត្តអំពើពុករលួយ

តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសអតីតមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេស ដាក់ពន្ធនាគារប្រាំពីរឆ្នាំ និងពិន័យ១០លានរៀល ពីបទប្រព្រឹត្តអំពើពុករលួយ

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បានផ្តន្ទាទោសលោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងគុនមិញ ប្រទេសចិន ដោយដាក់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងពេលលោកកាន់តំណែង។ សាលក្រមផ្តន្ទាទោសអតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះ គឺធ្វើឡើងដោយលោក លិ សុខា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ ដោយរកឃើញថា លោក គ្រុយ លឹមហេង អាយុ៤៥ឆ្នាំ ពិតជាបានប្រព្រឹត្តអំពើពុករលួយ តាមរយៈការបោះត្រាយកលុយដោយខុសច្បាប់ពីអ្នកសុំធ្វើលិខិតឆ្លងដែន និងសុំទិដ្ឋាការ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនលោក គ្រុយ លឹមហេង នៅចុងឆ្នាំ២០១៩ បន្ទាប់ពីបានស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញថា បុគ្គលរូបនេះបានប្រព្រឹត្តអំពើពុករលួយ ហើយត្រូវតុលាការក្រុងភ្នំពេញ ចេញឃុំដីកាបង្គាប់ឲ្យឃ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរា  ជាណាចក្រកម្ពុជានិងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...
លោក លឹម គានហោ ដឹកនាំក្រុមការងារបច្ចេកទេសពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក៧មករា

លោក លឹម គានហោ ដឹកនាំក្រុមការងារបច្ចេកទេសពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក៧មករា

នយោបាយ, ព័ត៌មានជាតិ
កណ្តាល៖ រសៀលថ្ងៃចន្ទ ៣រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ទៅពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក៧មករា និងតាមសណ្តរស្ទឹង ដែលអាចប្រឈមដោយការយាយីពីជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។  សូមបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកទំនប់ ៧ មករា នាវេលាម៉ោង៥លល្ងាចនេះ ទឹកមានកម្ពស់៧,៤ ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកព្រឹកមិញ គឺបានហក់ឡើង០,៣ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត៧,០០ម៉ែត្រ ហើយពេលនេះក្រុមការងារបានបើកទ្វារទឹកទាំងបួន ដើម្បីរំដោះទឹកជន់ចេញតាមផ្លូវទឹកចំនួនពីរ គឺផ្លូវនាំទឹកទី១ តាមព្រែកកំពឹស (ប្រឡាយតាហោ) និងព្រែកហូរ ទម្លាក់ទឹកហូរទៅបឹងជើងលោង និងផ្លូវនាំទឹកទី២ តាមរយ:ព្រែកជ្រៅ បង្ហូរទឹកទម្លាក់ចូលទៅទន្លេបាសាក់។ មកដល់បច្ចុប្បន្ននេះ ស្ថានភាព...
រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែតុលាខាងមុខនេះ

រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែតុលាខាងមុខនេះ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។ ជាលទ្ធផលកិច្ចប្រជុំបានសម្រេចកំណត់កាលបរិច្ឆេទ ថ្ងៃទីចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០ បើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន១១ រួមមាន៖ ១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ ២-របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៤ និង លើកទី៥ នីតិកាលទី៦។ ៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យ សម្បត្តិរដ្ឋ។ ៥-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ -កិច្ចព្រម...
អភិបាលខេត្តកំពង់ចាម បើកការដ្ឋានផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាម បើកការដ្ឋានផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ក្រោមជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ស្ទេវិន ល្វីស (Steven Lewis) អ្នកប្រឹក្សាវេជ្ជសាស្ត្រ នៃសមាគមសាសនាចក្រ និងលោក សៀ សំណាង ប្រធានសមាគមសាសនាចក្រ ប្រចាំនៅកម្ពុជា  និងលោក លោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋច្រើនទៀត។ ក្នុងសុន្ទរកថាស្វាគមន៍ លោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយដល់វិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម ជាពិសេស ដល់មន្ទីរពេទ្យ...