សហគ្រាសក្នុងស្រុកកំពុងតែប្រឈមមុខការប្រកួតប្រជែងមិនស្មើភាពនៅលើទីផ្សារ
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមបានមានប្រសាសន៍ សហគ្រាសក្នុងស្រុកកំពុងតែប្រឈមមុខការប្រកួតប្រជែងមិនស្មើភាពនៅលើទីផ្សារ ហើយបញ្ហានេះបណ្តាលមកពីការបង់ពន្ធគ្មានតម្លាភាព ហើយបច្ចុប្បន្ននេះការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិដែលមានស្ថេរភាពនេះបង្ហាញពីសុខភាពល្អរបស់សហគ្រាសធុនតូចនិងមធ្យមលើទីផ្សារ ប៉ុន្តែទន្ទឹមនោះ ពួកគាត់ក៏នៅតែជួបបញ្ហាប្រឈមនឹងការប្រកួតប្រជែងមិនស្មើភាពគ្នាផងដែរនៅលើទីផ្សារបច្ចុប្បន្ន។
លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ទៀតថា កន្លងមកផលលំបាករបស់សហគ្រាសក្នុងស្រុកគឺបញ្ហាថ្លៃដើមផលិតខ្ពស់ពិបាកក្នុងការផលិត ហើយលើសពីនេះរឿងហិរញ្ញប្បទានផងដែរ និងសហគ្រាសខ្លះមិនបានបង់ពន្ធត្រឹមត្រូវដែលធ្វើឲ្យអ្នកស្របច្បាប់ពិបាកក្នុងការប្រកួតប្រជែង។
ចំណែក ល...