ករណីជម្លោះរវាងឈ្មួញស្រូវ ដណ្តើមផែទូកកាណូតផ្ទេរស្រូវលក់លក់ឲ្យម៉ូយវៀតណាម
ខេត្តព្រៃវែង៖មានករណីឈ្មួញស្រូវបានផ្ទុះជម្លោះ ឈ្លោះដណ្តើមបេន ផែទូកកាណូតគ្នាដោយម្ខាងយកទូកកាណូត ដាក់ត្រួតគ្នាបិទព្រែកមិនឲ្យទូកកាណូត ភាគីម្ខាងទៀតចូលមកដឹកស្រូវធ្វើ ឲ្យជម្លោះផ្ទុះឡើង ។
ចំណែក អ្នកមាន បេន រថយន្ត នៅ ដើមផ្លូវ យក រថយន្ត ដឹកស្រូវ ដាក់ បិទផ្លូវ រថយន្ត មិន ឲ្យ រថយន្ត ភាគី ខាងចុង ផ្លូវ ចូលរថយន្តទៅបេន ផែកាណូតវិញបង្ក ឲ្យមានការកកស្ទះរថយន្តពេញដងផ្លូវ រយៈពេល ១២ ម៉ោង ។
ករណីខាងលើនេះ បាន កើតឡើង តាំងពី វេលា ម៉ាង ៧ ព្រឹក រហូតដល់ ម៉ោង ២ រសៀល ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ នៅ ចំណុច ប្រឡាយ ទាហាន ស្ថិតនៅ ភូមិ ព្រៃ វ ល្លិ៍ ឃុំ ថ្មី ស្រុក កំពង់រោទិ៍ ជិត ច្រកទ្វារព្រំដែន អន្តរជាតិ ព្រៃ វ ល្លិ៍ ។
បើតាម សមត្ថកិច្ច នគ បាល ប៉ុ ស្ត៍ រដ្ឋបាល ឃុំ ថ្មី បាន ឲ្យ ដឹងថា ករណី ជម្លោះ រវាង ឈ្មួញ ស្រូវ និង ឈ្មួញ ស្រូវ នេះ គឺ ដណ្តើម ផែ ទូក កាណូត ផ្ទេរស្រូវ លក់ ឲ្យ ម៉ូយ វៀតណាម ។
មុនពេល កើតហេតុ គឺ ឈ្មោះ ឡុង...







