សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជាជួបសំដែងការគួរសម ពិភាក្សាការងារ និងជម្រាបលា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលលោកជំទាវត្រូវចប់បេសក កម្មកាទូតនៅកម្ពុជា។
លោកស្រីបានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ចំពោះមន្ត្រីរាជការកម្ពុជាទាំងអស់ដែលកន្លងមកតែងតែបានដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជូនចំពោះលោកជំទាវ។
លោកស្រី Eva Nguyen Binh បានគាត់សម្គាល់ឃើញថា រយៈពេល០៤ឆ្នាំក្នុងបេសកកម្មកាទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវបានជួបពិភាក្សាជាមួយសម្ដេចតេជោ ជាមួយមន្ត្រីកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលរាល់កិច្ចពិភាក្សាទាំងអស់បានបង្ហាញពីភាពត្រង់ទៅត្រង់មក មានភាព បើកចំហរ មានភាពស្មោះត្រង់ ដែលទាំងនេះជាកត្តាសំខាន់ធ្វើឲ្យបេសកកម្មកាទូតរបស់លោកស្រីមកកាន់កម្ពុជាបានទទួលជោគជ័យតាមការកំណត់ នោះគឺការពង...








