ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ រៀបចំសណ្ឋាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់អ្នកដំណើរ
ភ្នំពេញ៖ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានត្រៀមលក្ខណៈរួចជាស្រាច់ ពីសន្តិសុខសណ្ឋាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីបង្ករលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរ ជៀសវាងការកក់ស្ទះ បង្ករអសន្តិសុខដោយប្រការណាមួយ ជាពិសេសមិនមានការឡើងថ្លៃនៅក្នុងរដូវបុណ្យទាន ។
លោក ផុន គឹមឡុង តំណាងអ្នកគ្រប់គ្រងកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានឲ្យដឹងថា កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ គណៈកម្មការគ្រប់គ្រងកំពង់ចម្លង បានព្យាករថា ប្រជាពលរដ្ឋនឹងធ្វើដំណើរតាមឆ្លងកាត់កំពង់ចម្លងនេះច្រើន ក្នុងការចាកចេញពីទីក្រុងភ្នំពេញទៅស្រុកកំណើត និងការទៅធ្វើបុណ្យទានផ្សេងៗ បន្ទាប់ពីនៅត្រើយខាងកើតនៃដងទន្លេរមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានតភ្ជាប់គ្នាខ្វាត់ខ្វែង ឆ្ពោះទៅភូមិ ឃុំ ស្រុក ខេត្តនានា ។
លោក ផុន គឹមឡុង បានបញ្ជាក់ថា កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ មានសាឡាងចំនួន៦ ក្នុងនោះភ្នំពេញ- អរិយក្...








